洪玛尼前往实居省三隆通县,出席当地官员家属的丧礼并表达深切慰问,体现政府对基层民
来源洪玛尼官方频道
发布时间2026/05/25 22:32
详情描述
2026年5月25日,柬埔寨副首相洪玛尼前往实居省三隆通县达那让乡,出席当地官员家属的丧礼,并向逝者家属表达深切慰问。
逝者为实居省三隆通县达那让乡第二副乡长昌春(音译,Chhang Chhon)的夫人娘茂(音译,Nhyem Mao)。娘茂于2026年5月25日凌晨12时30分因病去世,享年80岁,逝世地点位于实居省三隆通县达那让乡特邦文村。
洪玛尼在现场参与了悼念仪式,并对昌春及其家属失去亲人表示哀悼,同时祈愿逝者灵魂安息。
📋 简要摘要 ▸
洪玛尼前往实居省三隆通县,出席当地官员家属的丧礼并表达深切慰问,体现政府对基层民众的关怀。
📋 完整原文 ▸
ក្នុងវេលាដ៏សោកសៅនេះ ក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំងសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយលោក ឆាង ឈន និងក្រុមគ្រួសារទាំងមូល
=======
ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃច័ន្ទ ៩ កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបានដឹកនាំក្រុមការងារឃុំដំណាក់រាំង ចូលរួមពិធីឈាបនកិច្ច គោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារលោក ឆាង ឈន ជំទប់ទី២ ចំពោះការបាត់បង់ភរិយាជាទីស្រឡាញ់ លោកស្រី ញ៉ែម ម៉ៅ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០ នាទីរំលងអាធ្រាត្រ ដោយរោគាពាធ ក្នុងព្រះជន្ម ៨០ឆ្នាំ នៅភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ការបាត់បង់ភរិយា និងម្តាយជាទីគោរព គឺជាទុក្ខដ៏ធំធេងមួយសម្រាប់លោក ឆាង ឈន និងក្រុមគ្រួសារទាំងមូល ព្រោះភរិយាគឺជាដៃគូជីវិត ដែលរួមរស់ចែករំលែកទាំងសុខទុក្ខ ជាគ្រឹះនៃគ្រួសារដែលពោរពេញដោយក្តីស្រឡាញ់ និងការថែទាំ។ ទោះបីជារូបកាយបានឃ្លាតឆ្ងាយទៅក្តី ប៉ុន្តែសេចក្ដីស្រឡាញ់ អនុស្សាវរីយ៍ និងគុណបំណាច់របស់លោកស្រី នឹងនៅស្ថិតស្ថេរជានិច្ចក្នុងបេះដូងកូនចៅ និងសាច់ញាតិទាំងឡាយ។ លោកស្រី ញ៉ែម ម៉ៅ គឺជាស្ត្រីខ្មែរដ៏មានគុណធម៌ សុចរិតភាព និងការលះបង់ដើម្បីគ្រួសារ និងសង្គម។ ជីវិតរបស់លោកស្រី គឺជាគំរូនៃភាពអត់ធ្មត់ សេចក្ដីមេត្តាករុណា និងការរស់នៅដោយគោរពតាមគន្លងធម៌ ដែលបានបន្សល់ទុកជាមរតកវិញ្ញាណដ៏មានតម្លៃសម្រាប់អ្នកនៅក្រោយ។
ព្រះពុទ្ធបរមគ្រូបានត្រាស់ថា៖ “សព្វេ សង្ខារា អនិច្ចា” មានន័យថា អ្វីៗទាំងអស់ដែលកើតឡើងដោយហេតុបច្ច័យ ទាំងរូបធាតុ និងអារម្មណ៍ចិត្ត គឺមិនស្ថិតស្ថេរអចិន្រ្តៃយ៍ឡើយ។ វាតែងតែផ្លាស់ប្តូរ រីកលូតលាស់ ហើយចុងក្រោយត្រូវរលាយបាត់ទៅវិញតាមច្បាប់ធម្មជាតិ។ ជីវិតមនុស្សក៏ដូចគ្នា មិនអាចគេចផុតពីកំណើត ចាស់ ជំងឺ និងសេចក្ដីស្លាប់បានឡើយ នេះជាសច្ចធម៌ដែលគ្មាននរណាអាចបដិសេធបាន។ ការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីអនិច្ចតា មិនមែនមានន័យថា ឲ្យយើងសោកស្តាយឬបោះបង់ចិត្តទេ ប៉ុន្តែវាជាការបង្ហាញផ្លូវឲ្យយើងមានបញ្ញា ទទួលយកការផ្លាស់ប្តូរនៃជីវិតដោយភាពស្ងប់ស្ងាត់ និងមិនចាប់ចិត្តពេកលើអ្វីដែលមិនអាចរក្សាទុកបាន។ ពេលយើងយល់ថា អ្វីៗទាំងអស់សុទ្ធតែអនិច្ច យើងនឹងរៀនដាក់ចិត្តឲ្យត្រឹមត្រូវ មានអត់ធ្មត់ និងមិនចងក្រងទុក្ខដោយការចាប់ភ្ជាប់លើអតីតកាល។ក្នុងពេលជួបការបាត់បង់មនុស្សជាទីស្រឡាញ់ សច្ចធម៌នេះជួយបំភ្លឺចិត្តឲ្យយើងអាចទប់ទល់នឹងទុក្ខដោយសន្តិភាព មិនលង់លោមក្នុងការសោកស្តាយហួសហេតុ។ យើងអាចបម្លែងទុក្ខនោះទៅជាកម្លាំងវិជ្ជមាន ដោយបន្តធ្វើអំពើល្អ ប្រព្រឹត្តគុណធម៌ និងឧទ្ទិសកុសលជូនដល់អ្នកដែលបានចាកចេញ ព្រោះតាមព្រះធម៌ អំពើល្អមិនដែលបាត់បង់ឡើយ វានឹងតាមដានជីវិតដូចស្រមោលតាមខ្លួន ហើយនាំឲ្យវិញ្ញាណទៅកាន់ទីប្រសើរ។ ដូច្នេះ ការយល់អនិច្ចតា មិនត្រឹមតែជាការយល់ពីសេចក្ដីពិតនៃជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាគន្លងដ៏សំខាន់ក្នុងការរស់នៅដោយមានបញ្ញា សន្តិភាព និងមេត្តាករុណា។
ក្នុងវេលាដ៏សោកសៅនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយលោក ឆាង ឈន និងក្រុមគ្រួសារទាំងមូល និងសូមឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់វិញ្ញាណក្ខន្ធ លោកស្រី ញ៉ែម ម៉ៅ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ 🙏