柬埔寨国库储备超25亿美元 财政支出稳健

柬埔寨国库储备超25亿美元 财政支出稳健
分类经济
事件时间2026-10-07
地点金边
来源柬埔寨通讯社
发布时间2026/10/07 20:09

详情描述

2026年10月7日,柬埔寨参议院主席洪森通过官方社交媒体平台发布消息,就国家财政状况进行说明。 洪森表示,目前柬埔寨国库现金储备不低于25亿美元。在财政支出方面,政府每月用于支付薪资的金额为2.3亿美元。 根据公布的数据,柬埔寨今年前9个月的财政收入超过50亿美元,平均每月收入在5亿至6亿美元之间。该收入水平能够保障政府的日常开支,并维持国库现金储备不低于25亿美元的规模。 洪森此次发布相关数据,旨在回应外界关于政府因财政枯竭而印发新钞的言论,并澄清相关误解。此外,洪森还提及了关于海外筹款资金用途的相关事宜,并表示后续将公布相关会议录音。
📋 简要摘要 ▸
柬埔寨参议院主席洪森确认国库储备不低于25亿美元,月均支出2.3亿美元,财政收支平衡。
📋 完整原文 ▸
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០ លានដុល្លារ នោះទេ (AKP) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារ នោះទេ ខណៈដែលបៀវត្សរ៍ក្នុងមួយខែ ចាយត្រឹម ២៣០លានដុល្លារ ក្នុងមួយខែប៉ុណ្ណោះ។ សម្តេចតេជោ បានឱ្យដឹងនៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបញ្ជាក់បន្ថែមថា ចំណូល៩ខែ មានជាង ៥ ០០០លានដុល្លារ ដែលជាមធ្យម៥០០លានដុល្លារ ទៅ៦០០លានដុល្លារ ក្នុងមួយខែ ដែលល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឲ្យទាបជាង ២ ៥០០លានដុល្លារ។ សម្តេចតេជោ បញ្ជាក់ដូច្នេះ ឆ្លើយតបទៅនឹងក្រុមបំផ្លាញជាតិមួយចំនួនតូចនៅក្រៅប្រទេស ដែលតែងតែចោទប្រកាន់ថា ឱ្យតែពេលរាជរដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់ថ្មី គឺតែងតែចោទថា រាជរដ្ឋាភិបាលអស់លុយ ទើបបោះពុម្ពក្រដាសប្រាក់ ដោយសម្តេចបានបញ្ជាក់បន្ថែមថា បើមិនបកស្រាយទេ ប្រជាជននឹងអាចភ័ន្តច្រឡំ។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្ថែមផងដែរថា៖ "សូមពួកនៅក្រៅស្រុក ប្រញ៉ាប់យកលុយដែលប្រម៉ូលបាននៅវត្តភ្នំសេរី មកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ ខ្ញុំនឹងបង្ហោះសារសម្លេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្ស នៅពេលក្រោយ"។ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia