洪玛奈 义务兵役是投资自己与家庭 首批训练班开班

分类国防
事件时间2026-11-09
地点实居省
来源洪玛奈首相
发布时间2026/11/09 18:36
详情描述
2026年11月9日下午,柬埔寨首相洪玛奈在实居省海岸防卫训练学校主持2026年首批义务兵训练班开班仪式。他在讲话中称,这是柬埔寨首次实施义务兵集训,具有历史意义。选择11月9日开班有两个由来:这一天既是柬埔寨获得完全独立的日子,也是王家军成立日。
对准备入伍或正在考虑报名的年轻人,讲话中最具体的信息是24个月服役期对应的五项待遇:一,获得报效国家的机会;二,训练期间接受软技能与硬技能培训;三,培养纪律性、责任感、工作规范和领导力,为日后进入社会积累能力;四,服役期间工作稳定;五,列入预备役名单至45岁,并可在考核评估基础上优先转为职业军人。
洪玛奈把履行兵役定性为荣誉而非负担,也不是一笔开支,而是对自己、家庭和国家的投资。他说,实施义务兵役是政府的长期战略,目的是在国防领域建设人力资本,锻炼青年的爱国意识、守法意识和纪律性。
他同时提醒新兵,入伍后生活方式将明显改变:从此前的日常状态转入受管理和严格纪律约束的集体生活,会遇到困难、疲惫,需要忍耐和自我约束。他称这段经历会塑造体力、心智与精神,并以“青年强、军队强、国家强”作比。他表示,政府在训练期间和士兵回归原有生活之后,都给予义务兵重视,要求他们保持身份认同、价值观、荣誉与尊严,做好子女、公民、职员和军人四种角色。
上述消息未提及报名条件、年龄门槛与具体申请程序,有意者需以国防部或地方征兵主管部门的正式通知为准。
📋 简要摘要 ▸
洪玛奈首相官方频道发布消息,重申其在2026年首批义务兵训练开班仪式上的讲话:履行兵役是对自己、家庭与社会国家的投资。仪式于2026年11月9日下午在实居省海岸防卫训练学校举行,他称这是柬埔寨首次实施义务兵集训,具有历史意义,并勉励新兵保持身份认同与荣誉感,做合格的子女、公民、职员与军人。
📋 完整原文 ▸
**សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ការបំពេញកាតព្វកិច្ចយោធា គឺជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ**
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច វគ្គដំបូង ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីជាប្រវត្តិសាស្ត្រនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ឆ្នាំ២០២៦ នេះ ជាការអនុវត្តលើកដំបូង និងមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ ការកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃបើកវគ្គបណ្ដុះបណ្ដាលយោធិនកាតព្វកិច្ចវគ្គដំបូងនេះ គឺព្រោះថា ថ្ងៃនេះ ម្យ៉ាងជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ និងម្យ៉ាងទៀត ជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជន ដែលជា «ប្រភពធនធានមនុស្សមិនចេះរីងស្ងួត» ឱ្យមានមនសិការស្នេហាជាតិមាតុភុមិ, ចេះស្រឡាញ់ និងការពារជាតិមាតុភូមិ, គោរពច្បាប់, មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។
សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា រយៈពេល ២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ចនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្អូនៗទាំងអស់ រួមមាន៖ ១. ទទួលបានឱកាសបម្រើជាតិមាតុភូមិ, ២. ទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែម ទាំងជំនាញទន់ និងជំនាញរឹង ក្នុងអំឡុងពេលហ្វឹកហ្វឺន, ៣. ទទួលបានឱកាសអភិវឌ្ឍខ្លួនក្លាយជាធនធានដ៏ល្អក្នុងសង្គម ប្រកបដោយវិន័យ, ការទទួលខុសត្រូវ, របៀបរបបការងារ និងភាពជាអ្នកដឹកនាំ, ៤. ទទួលបានស្ថិរភាពការងារក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា, និង ៥. មានឈ្មោះក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ ព្រមទាំងទទួលបានអាទិភាពក្នុងការក្លាយជាយោធិនអាជីព ផ្អែកលើការពិនិត្យ និងវាយតម្លៃ ជាក់ស្ដែង។
សម្ដេចធិបតី បានបន្តទៀតថា ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះការបំពេញកាតព្វកិច្ចយោធា គឺជាកិត្តិយស, មិនមែនជាបន្ទុក ហើយមិនត្រូវចាត់ទុកថាជាការចំណាយនោះទេ ប៉ុន្តែជាការវិនិយោគដើម្បីខ្លួនឯង, ក្រុមគ្រួសារ និងសង្គមជាតិ ក្នុងការប្រែក្លាយខ្លួនជាធនធានដ៏មានតម្លៃរបស់ជាតិ។ សម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់យោធិនកាតព្វកិច្ចថា ចាប់ពីថ្ងៃនេះតទៅ សិក្ខាកាមទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីមួយ ដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់, ការអត់ធ្មត់ខ្ពស់, ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯងពិតប្រាកដ។ យោធិនកាតព្វកិច្ចអាចនឹងជួបការលំបាក, ភាពនឿយហត់ និងត្រូវផ្លាស់ប្តូររបៀបរស់នៅតាមបែបធម្មតា មកជាជីវិតដែលមានការគ្រប់គ្រង និងវិន័យតឹងរ៉ឹង។ ប៉ុន្តែប្អូនៗត្រូវចងចាំថា មេរៀនជីវិតទាំងនេះនឹងកសាងខ្លួនយើងឱ្យក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ, ទាំងកម្លាំងកាយ ចិត្ត និងស្មារតី, ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ, សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក «យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។
ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្ដល់តម្លៃខ្ពស់ចំពោះយោធិនកាតព្វកិច្ច ទាំងក្នុងអំឡុងពេលហ្វឹកហ្វឺន និងពេលត្រឡប់ទៅរស់នៅក្នុងជីវភាពដើមវិញ។ ក្នុងន័យនេះ, សម្ដេចធិបតីបានណែនាំដល់យោធិនកាតព្វកិច្ចទាំងអស់ត្រូវខិតខំថែរក្សាអត្តសញ្ញាណ, គុណតម្លៃ, កិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈការបំពេញតួនាទីជាកូនល្អ, ពលរដ្ឋល្អ, បុគ្គលិកល្អ, មន្ត្រីរាជការល្អ និងកងទ័ពល្អ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមបម្រើជាតិមាតុភូមិ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
🌐 [Website](https://hunmanet.gov.kh/)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia