柬埔寨向联合国控诉泰方武装力量侵犯边境领土

柬埔寨向联合国控诉泰方武装力量侵犯边境领土
柬埔寨向联合国控诉泰方武装力量侵犯边境领土
柬埔寨向联合国控诉泰方武装力量侵犯边境领土
柬埔寨向联合国控诉泰方武装力量侵犯边境领土
1/4
分类外交
事件时间2026-10-02
地点日内瓦
来源柬埔寨通讯社
发布时间2026/10/03 05:24

详情描述

2026年10月2日,柬埔寨常驻联合国及其他国际组织代表凯索万在日内瓦出席联合国人权理事会第63届会议,并在关于柬埔寨人权状况的互动对话中发言。 凯索万在会上指出,柬泰边境冲突对当地人权造成严重影响。目前,超过2万名柬埔寨居民因泰国武装力量的存在,被迫离开位于柬埔寨境内的家园,至今无法返回。柬方支持联合国特别报告员关于确保流离失所者安全、有尊严地返回家园的呼吁,并要求各方全面落实2025年12月27日签署的联合声明。 针对泰方的相关表态,柬方予以驳斥,称其为不实信息。柬方重申,上述居民流离失所是由于2025年遭受泰国武装力量袭击所致。柬方强调,泰国武装力量目前在柬埔寨领土内的活动,严重违反了联合国宪章、国际法及双方签署的双边协议。 此外,凯索万在发言中还提及了柬埔寨在打击跨国网络诈骗方面的进展。柬方于2026年9月23日至24日在金边举办了打击网络诈骗国际会议,并发布《金边宣言》,旨在加强国际合作以打击跨国犯罪网络及保护受害者。同时,柬方重申了对多党民主、政治参与及保护妇女、儿童、残疾人、LGBTQ+群体和原住民权益的承诺。
📋 简要摘要 ▸
柬埔寨常驻联合国代表凯索万在日内瓦人权理事会会议上发言,指控泰国武装力量在柬埔寨境内发动袭击,导致当地居民被迫流离失所。柬方强调此行为严重违反联合国宪章及双边协议,并呼吁国际社会关注边境人权状况。
📋 完整原文 ▸
កម្ពុជា ជម្រាបជូន អ.ស.ប ថា ប្រជាពលរដ្ឋកម្ពុជា ត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងនៅក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ (AKP) ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ — នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ក្នុងបទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានកត់សម្គាល់នូវរបាយការណ៍របស់អ្នករាយការណ៍ពិសេស និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា ក្នុងអំឡុងពេលបេសកកម្មផ្លូវការលើកដំបូងរបស់លោកនៅកម្ពុជា។ ឯកឧត្ដម ក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសន្ទនាដោយបើកចំហ ការបន្តកិច្ចសហប្រតិបត្តិការ និងការវាយតម្លៃប្រកបដោយតុល្យភាព រវាងបញ្ហាប្រឈម និងវឌ្ឍនភាពសិទ្ធិមនុស្ស។ កម្ពុជា បានថ្លែងអំណរគុណជាពិសេស ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស ដែលបានបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០ នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា បាននៅឡើយ ដោយសារវត្តមានរបស់កងកម្លាំងប្រដាប់អាវុធថៃ។ កម្ពុជា បានគាំទ្រការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋភៀសខ្លួនកម្ពុជា អនុលោមតាមច្បាប់អន្តរជាតិ ហើយបានអំពាវនាវឱ្យមានការអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយពេញលេញ និងដោយស្មោះត្រង់។ ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាបានសង្កត់ធ្ងន់ថា បទល្មើសឆ្លងដែនតម្រូវឱ្យមានសកម្មភាពរួមគ្នា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កម្ពុជា បានរំលេចនូវការពង្រឹងវិធានការអនុវត្តច្បាប់ និងការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានអនុម័ត "សេចក្តីប្រកាសទីក្រុងភ្នំពេញ" ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្ក្រាបបណ្តាញឧក្រិដ្ឋជនឆ្លងដែន និងកិច្ចការពារជនរងគ្រោះ។ កម្ពុជា ក៏បានបញ្ជាក់សាឡើងវិញនូវការប្តេជ្ញាចិត្ត ចំពោះអង្គការសង្គមស៊ីវិល ការចូលរួមផ្នែកនយោបាយ ពហុបក្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងពង្រឹងកិច្ចការពារ និងប្រកបដោយបរិយាបន្នដល់ស្ត្រី កុមារ ជនមានពិការភាព ក្រុមជន LGBTQ+ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ ជាការឆ្លើយតប កម្ពុជា បានបដិសេធនឹងសេចក្តីថ្លែងការណ៍របស់ថៃ ថាជាព័ត៌មានមិនពិត និងធ្វើឱ្យភ័ន្តច្រឡំ។ កម្ពុជា បានរំលឹកឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងភៀសខ្លួនបច្ចុប្បន្ន ត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងនៅក្នុងទឹកដីរបស់ពួកគេ ដោយសារការវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ កាលពីឆ្នាំ២០២៥ ហើយបានបញ្ជាក់អះអាងថា សកម្មភាពបច្ចុប្បន្នរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជា គឺជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ —————— #CambodiaWantsPeace #JusticeForCambodia