碧占莫妮主持国家道德委员会会议 部署2026至2027年工作









分类政府动态
事件时间2026-05-05
地点金边
来源柬埔寨通讯社
发布时间2026/05/05 11:19
详情描述
2026年5月5日,国家促进社会道德、妇女和高棉家庭价值委员会在金边召开年度总结会议。委员会名誉主席碧占莫妮博士主持会议,回顾了2024年至2025年的工作成果,并部署了2026年至2027年的工作方向。
会议期间,碧占莫妮博士对委员会在落实政府“五角战略”第一阶段任务中的表现给予肯定。委员会在提升社会道德、维护高棉传统文化尊严以及预防损害民族文化行为方面开展了积极工作,并根据社会发展的新形势及时调整了工作重点。
针对2026年至2027年的工作规划,碧占莫妮博士强调,委员会需在数字化时代背景下保持工作的灵活性与韧性,通过教育和宣传手段,持续提升妇女社会地位及家庭幸福感。
国家促进社会道德、妇女和高棉家庭价值委员会成立于2006年,旨在保护高棉民族文化,确保社会道德传承。在过去20年中,该委员会通过广泛的教育宣传、推动法律实施、预防家庭暴力及人口贩运,以及利用数字平台推广社会道德,取得了多项成果。该委员会每两年举行一次总结会议,以评估工作成效并制定后续行动计划。
📋 简要摘要 ▸
碧占莫妮博士主持国家促进社会道德、妇女和高棉家庭价值委员会年度总结会议。会议回顾了2024-2025年工作成果,并制定了2026-2027年工作方向,强调在数字化时代背景下,通过教育和宣传手段,维护高棉传统文化、提升妇女地位及家庭幸福感。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
(AKP) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ ដែលកន្លងមក សម្តេចទាំងទ្វេតែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធានដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេសគឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាពរបស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម។
លើសពីនេះ ជាការគិតគូរដល់ការលើកទិសដៅការងារ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ប្រកបទៅដោយភាពឈ្លាសវៃ ភាពធន់ និងភាពអាចបត់បែនបានដើម្បីគណៈកម្មាធិការអាចអនុវត្តយ៉ាងរលូនក្នុងស្ថានភាពសាកលលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសគឺក្នុងសម័យឌីជីថលនេះ។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។ ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia