计划部国务秘书敦塔瓦拉因病逝世 享年68岁







分类政务
事件时间2026-09-01 21:50
地点金边
来源公共职能信息
发布时间2026/09/04 18:30
详情描述
计划部国务秘书敦塔瓦拉(Tuon Thavarak)因病逝世,享年68岁。
敦塔瓦拉于2026年9月1日晚21时50分因病离世。9月4日上午,公务员部副国务秘书隆拉塔(Roeng Ratha)率领代表团前往位于金边市森速区宗克瓦分区(Chmuonh)的卫斯理卫理公会教堂(Wesley Methodist Church),对敦塔瓦拉的逝世表示哀悼并进行吊唁。
敦塔瓦拉生前担任计划部常务国务秘书。在职期间,他曾参与国家建设与发展工作,并在维护和平、政治稳定以及农业、林业和渔业领域作出贡献。公务员部代表团向其家属、亲友及计划部全体官员表达了深切慰问。
📋 简要摘要 ▸
计划部国务秘书敦塔瓦拉于2026年9月1日晚因病逝世,享年68岁。公务员部代表团于9月4日前往吊唁,对其为国家作出的贡献表示哀悼。
📋 完整原文 ▸
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការ
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ ឯកឧត្តម ទួន ថាវរៈ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង អភិវឌ្ឍន៍ ពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេស វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបម្រើបុព្វហេតុជាតិ មាតុភូមិកម្ពុជា។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានរៀបចំឡើងនៅ ព្រះវិហារក្រុមជំនុំមេតូឌីស្ទវល្លិ៍ (Wesley Methodist Church) ស្ថិតនៅសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីសម្តែងនូវមហាសោកស្តាយយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងផែនការ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ប្រតិភូក្រសួងមុខងារសាធារណៈទាំងអស់ បានលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជបារមីនៃព្រះរតនត្រ័យ សូមជួយទ្រទ្រង់ស្ទួយដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕