外交部公务员考试附件2名单公布 录取者须限期确认





分类政府公告
事件时间2026-06-21 17:00
地点金边
来源公共职能信息
发布时间2026/06/14 20:21
详情描述
柬埔寨外交与国际合作部公务员考试附件2(外交与国际合作领域专业职位)录取名单已正式公布。
获录取的候选人须在2026年6月21日17:00前完成确认。逾期未确认者,相关职位将由候补人员按分数高低及专业领域顺序递补,递补工作将在结果公布后一个月内完成。
如候选人需查阅个人考试试卷,可向公务员部提交书面申请。办公地点位于金边市菩森芷区宗周分区昂达明路(Ang Ta Minh)。
获录取的候选人须符合《公务员共同章程》及政府相关法律法规的各项要求,且此前未受过开除或除名处分。若候选人未能满足上述条件,即便已被录取、处于候补状态、实习期或已正式入职,其名单仍将被撤销。
📋 简要摘要 ▸
外交部公务员考试附件2录取名单已发布。获录取的候选人须在2026年6月21日17:00前完成确认。如需查阅试卷,可向公务员部提交书面申请。逾期未确认者将由候补人员递补。
📋 完整原文 ▸
[ជាប់ស្ថាពរ] សូមចូលរួមអបអរសាទរ ដល់បេក្ខជនជាប់ជាស្ថាពរ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបសម្ព័ន្ធ២ (មុខតំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)។
កំណត់សម្គាល់៖
១. ក្នុងរយៈពេល ១ (មួយ)សប្តាហ៍នៃថ្ងៃធ្វើការ ត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖
- បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកលទ្ធផលមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈតាមរយៈទូរស័ព្ទ/តេឡេក្រាម ០៨៦ ៣២៩ ៦៧៧, ០១២ ៩៩០ ៦៥៥។
- បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២. ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងចេញសេចក្តីសម្រេចទទួលស្គាល់បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធី ស្របតាមលិខិតបទដ្ឋានជាធរមាន។
៣. បេក្ខជនជាប់បម្រុងមានភ្ជាប់នៅក្នុងបញ្ជីរាយនាមបេក្ខជនជាប់បម្រុង។ ការជ្រើសរើសបេក្ខជនជាប់បម្រុងជំនួសកន្លែងទំនេរ ដែលបេក្ខជនជាប់ជាស្ថាពរបានបោះបង់ ឬមុខតំណែងជ្រើសរើសមិនមានបេក្ខជនជាប់ នឹងត្រូវអនុវត្តផ្អែកលើលំដាប់ពិន្ទុពីខ្ពស់មកទាបរបស់បេក្ខជនជាប់បម្រុងទៅតាម (១)ជំនាញ/ឯកទេស និង (២)អង្គភាពជ្រើសរើស។ ការជ្រើសរើសជំនួសនេះអាចអនុវត្តបានក្នុងរយៈពេលយ៉ាងយូរ ១ខែ បន្ទាប់ពីការប្រកាសលទ្ធផលនេះ។
៤. បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្មបណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះ ទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ហើយក៏ដោយ។