洪玛奈总理访华成果丰硕 聚焦人工智能与航空产业合作



分类政治
事件时间2026-07-17
地点中国
来源柬埔寨通讯社
发布时间2026/07/17 22:42
详情描述
2026年7月17日,柬埔寨首相洪玛奈在访华期间,于中国出席世界人工智能大会。访问期间,洪玛奈会见了中国商用飞机有限责任公司(COMAC)董事长兼总经理沈波,双方就航空产业合作及人工智能技术应用展开讨论。
中国商飞方面介绍了其商用飞机研发情况,重点提及C919及C909机型。双方合作内容不仅涵盖飞机销售,还包括航空维修服务及民航领域的人力资源培训,旨在通过技术转移与专业人才培养,推动柬埔寨民航业的现代化进程。
在此次会晤中,中国商飞与柬埔寨民航国务秘书处签署了关于民航领域战略合作的谅解备忘录。该合作旨在通过技术支持、机场维护开发及人员培训,提升柬埔寨民航业的整体运营能力,并支持柬埔寨国家航空公司扩大航线网络,增强区域竞争力。
洪玛奈对中国商飞与柬埔寨国家航空公司(Air Cambodia)的合作表示支持,并强调柬埔寨政府将协助中国商飞与相关部门及机构进行对接,以落实各项战略计划,提升柬埔寨民航业在区域及全球范围内的竞争力。
📋 简要摘要 ▸
洪玛奈总理在访华期间出席世界人工智能大会,并与中国商飞高层会晤。双方就航空技术合作达成共识,旨在通过引入先进商用飞机及AI技术,推动柬埔寨经济数字化与航空现代化。
📋 完整原文 ▸
ក្រុមហ៊ុន COMAC ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Commercial Aircraft Corporation of China (COMAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាបានជម្រាបជូនអំពីសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងកិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាសដែលផ្តោតលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម (Commercial Aircraft) ដែលមានម៉ូដែលសំខាន់ៗចំនួន២ប្រភេទគឺ C919 និង C909។
លោកប្រធានក្រុមប្រឹក្សាភិបាលបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រីបម្រើការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែកដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។
ក្នុងន័យនេះ ក្រុមហ៊ុន COMAC ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាលធនធានមនុស្ស, ការអភិវឌ្ឍថែទាំអាកាសយានដ្ឋាន និងការគាំទ្របច្ចេកទេស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក្នុងពង្រីកប្រតិបត្តិការ បង្កេីនការតភ្ជាប់ផ្លូវអាកាស និងលេីកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
ជាការឆ្លើយតប សម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia)។ សម្តេចធិបតីបានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែកធ្វើឱ្យវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។
ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia