免费流量赠送活动

商家Smart Axiata
优惠内容为约800万活跃用户自动提供 3,333 MB 免费流量,用于保持通讯畅通。
有效期2025年8月7日
发布时间2025/08/02 10:47

优惠详情

为约800万活跃用户自动提供 3,333 MB 免费流量,用于保持通讯畅通。
📋 完整原文 ▸
Smart នៅជាមួយកម្ពុជា!🇰🇭 អ្នកបានស្នើសុំ ពួកយើងឆ្លើយតប ក្នុងកាលៈទេសៈនេះ ការរក្សាទំនាក់ទំនងជារឿងសំខាន់បំផុត! Smart ផ្ដល់ជូននូវ «ដាតាជាមួយអ្នក!» ចំនួន 3,333 MB ✅សម្រាប់អតិថិជនប្រមាណ 8 លាននាក់ ទាំង Prepaid និង Postpaid ✅ទូទាំង 25 ខេត្ត-ក្រុង និងគ្របដណ្ដប់ដោយអង់តែនច្រើនជាង 4,200 ស្ថានីយ៍ នៅថ្ងៃទី01 ខែសីហា ឆ្នាំ2025 រាល់អ្នកប្រើប្រាស់ដែលលេខទូរសព្ទនៅមានសុពលភាព "Active" ទាំងអស់នឹងទទួលបានការផ្ដល់ជូន «ដាតាជាមួយអ្នក!» ដោយស្វ័យប្រវត្តិ ដើម្បីសម្រួលដល់ការទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ និងទទួលយកព័ត៌មានថ្មីៗ សំខាន់ៗនឹងមានសុពលភាពរហូតដល់ថ្ងៃទី07 សីហា ឆ្នាំ2025។ ពីថ្នាក់ដឹកនាំនៃ Axiata Group Berhad ម៉ាឡេស៊ី និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ Smart Axiata ពួកយើងតែងតែរក្សាជំហររួមគ្នាតែមួយ ដើម្បីបម្រើដល់ប្រជាជនកម្ពុជា។ អតិថិជនអាចពិនិត្យមើលទិន្នន័យដែលផ្តល់ជូននេះតាមរយៈ *1201# ***មិនរាប់បញ្ចូលអតិថិជន បង់លុយប្រចាំខែដែលលេខទូរសព្ទរបស់គាត់ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវការហៅទូរសព្ទចេញ (MOC) ឬ ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការហៅទូរសព្ទចេញនិងទទួលការហៅទូរសព្ទចូល (MTC) គម្រោង M2M និងអតិថិជនគម្រោង Smart@Home និង Smart Fiber+។