在柬华人情感倾诉 经济压力下的家庭与未来规划

发布时间2026/09/26 20:12
详情描述
一名在柬华人近日分享了其在经济压力下遭遇的情感困境。当事人与伴侣相恋两年,双方原计划共同储蓄以筹备未来生活,不依赖各自父母。然而,双方家庭带来的经济负担与观念冲突,成为两人关系破裂的导火索。
当事人表示,其原生家庭长期向其索取经济支持,甚至要求其为弟弟的过失买单,这种不公待遇已导致当事人选择与家人断绝关系。与此同时,伴侣的家庭情况同样复杂。伴侣的妹妹长期向其索要钱财,且从不归还。尽管伴侣收入有限,仍持续资助妹妹,甚至在经济拮据时,妹妹不仅拒绝提供帮助,还通过隐藏社交账号等方式回避。
矛盾爆发于当事人对伴侣资助妹妹的行为提出质疑。当事人认为,在双方经济困难时期,应优先考虑共同的未来规划,而非无底线地支持亲属。对此,伴侣坚称当事人无权干涉其财务自由及家庭关系,双方因此发生激烈争执。
事后,伴侣指责当事人将其赶走,并选择离开。当事人对此感到困惑与委屈,质疑在共同生活的规划中,伴侣对家庭成员的过度纵容是否合理,以及双方在财务隐私与共同责任之间应如何界定边界。目前,当事人对这段关系的未来感到迷茫,并寻求外界对于处理此类家庭经济纠纷的看法。
📋 简要摘要 ▸
一名在柬华人分享了与伴侣共同奋斗但受家庭经济负担影响的困境,探讨了个人隐私与家庭责任之间的矛盾。
📋 完整原文 ▸
#FromConfession
ខ្ញុំបានស្រឡាញ់គ្នាជាមួយបុរសម្នាក់អស់រយៈពេល 2 ឆ្នាំ គាត់ធ្វើល្អដាក់ខ្ញុំណាស់ ទាំងលើកទឹកចិត្តហើយនិងកត្តាផ្សេង ប៉ុន្តែមួយរយៈខ្លីមុនកត្តាសេដ្ឋកិច្ចវាធ្លាក់ចុះ ប្រាក់ចំណូលបានទាបជាងចំណាយ ថ្វីត្បិតតែយើងមិនទាន់រៀបការ ប៉ុន្តែយើងមានគម្រោងថានឹងកសាងអនាគតរួមគ្នា មិនពឹងលើឪពុកម្តាយខាងណាឡើយ មានន័យថាចំណូលដែលពួកយើងរកបានសល់ពីចំណាយផ្សេងៗគឺយើងមានគម្រោងសន្សំលុយការជាមួយគ្នា ប៉ុន្តែខ្ញុំមានបញ្ហាបន្ទុកនិងសម្ពាធពីគ្រួសារច្រើន គ្រួសារខ្ញុំមិនសូវចាត់ទុកខ្ញុំជាមនុស្សមានតម្លៃទេ គ្រប់កាក់ គ្រប់សេនខ្ញុំមានថ្ងៃដោយកម្លាំងខ្លួនឯង គ្រួសារខ្ញុំគាត់ចង់បានតែប្រយោជន៍ ជាពិសេសប្អូនប្រុសខ្ញុំគាត់ធ្លាប់បានបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនខ្ញុំច្រើន ហើយម៉ាក់ប៉ាគាត់កាន់ជើងប្អូនខ្ញុំហួសហេតុដល់ថ្នាក់ហ៊ានបោះសម្តីថាខ្ញុំកើតមកគឺសម្រាប់លះបង់ជីវិតដើម្បីប្អូន រហូតដល់ខ្ញុំទ្រាំលែងបានស្នើរសុំឱ្យកាត់កាលគ្នា។ ចំណែកឯខាងដៃគូរខ្ញុំវិញ គាត់ក៏ត្រូវផ្គត់ផ្គង់ម្តាយគាត់ដូចគ្នា (ព្រោះយើងនៅលីវរៀងខ្លួន) ប៉ុន្តែដោយឡែក ប្អូនស្រីរបស់គាត់តែងតែខ្ចីលុយ សុំលុយ សឹងតែរាល់ខែ តិចច្រើនក៏ 20-30$ (ខ្ចីមិនដែលសង) បើថាពួកខ្ញុំអស់លុយខ្លាំង 1$ ក៏នាងយកដែរ ដល់ថ្នាក់ពេលខ្លះមិនហ៊ាន Chat ខ្ចីតាម Telegram ឬ SMS ទៀតទេ គឺ Chat តាម ABA ព្រោះខ្លាចខ្ញុំដឹង តែទោះជាដឹងក៏ខ្ញុំមិនដែលប៉ះពាល់ដែរ។ ប៉ុន្តែការស្លៀកពាក់ ការចូលសង្គមគាត់គឺខុសពីបងប្រុសគាត់ណាស់ គាត់ប្រើរបស់ Brand ក្រេមលាបមាត់សុទ្ធតែ Brand ល្បី (Dior Channel..) ខ្ចីរាល់ដងខ្ញុំក៏មិនដែលថាអីដែរ។ លុះដល់គ្រាមួយពួកខ្ញុំប្រាក់ខែកាន់តែតិច ពេលខ្វះខាតដៃគូរខ្ញុំគាត់ Chat ទៅខ្ចីលុយបន្តិចបន្តួច 5-10$ ដើម្បីដោះទាល់ ប្អូនគាត់មិនដែលតបទេ Chat ញឹកពេកទាល់តែគេ Hide Telegram ចោល ខ្ញុំទ្រាំមិនបានខ្ញុំក៏និយាយថា បើសិនពេលពិបាកខ្ចីគេមិនឱ្យដូច្នេះពេលមានលុយ មុននឹងឱ្យគេគិតខ្លួនឯងផង ហើយក៏មានការប៉ះសម្តីគ្នាយ៉ាងខ្លាំងដល់ថ្នាក់គាត់បោះសម្តីថា ខ្ញុំគ្មានសិទ្ធិប៉ះពាល់ប្អូនគាត់ទេ លុយគាត់ សិទ្ធិគាត់ គាត់ចង់ឱ្យអ្នកណាក៏បាន។ បន្ទាប់ពីឮពាក្យទាំងអស់នោះវាជាលើកដំបូងក្នុងរយៈពេល2 ឆ្នាំដែលខ្ញុំមានការអាក់អន់ចិត្តជាខ្លាំង បេះដូងខ្ទេចខ្ទីអស់ បើគាត់នៅតែគិតបែបនេះតើអនាគតទៅខ្ញុំហើយនឹងកូនៗបានអីហូប? ខ្ញុំក៏លែងនិយាយច្រើនឥតប្រយោជន៍ដូចមុន ទំនាក់ទំនងធម្មតាគ្រាន់តែថាអារម្មណ៍ខ្ញុំលែងដូចមុន បន្ទាប់មកគាត់ក៏រករឿងខ្ញុំថា ខ្ញុំមិនសប្បាយចិត្ត មិនចង់រស់នៅជាមួយគ្នារហូតដល់អនាគតទេមែន? ខ្ញុំនិយាយក៏ខុស មិននិយាយក៏ខុស តើឱ្យខ្ញុំធ្វើយ៉ាងណា? ឥលូវនេះគាត់បានចាកចេញទៅហើយដោយបន្សល់ពាក្យថាខ្ញុំដេញគាត់ Hmmmm ទាំងដែលខ្ញុំហ៊ានស្បថថាខ្ញុំមិនបាននិយាយអីសូម្បីមួយម៉ាត់។ តើអ្នកទាំងអស់គ្នាគិតថាខ្ញុំហួសហេតុទេ តើខ្ញុំពុំគួរនិយាយប៉ះពាល់មនុស្សដែលគាត់ចង់ការពារទេត្រូវអត់? ឥលូវនេះខ្ញុំហ៊ានលះបង់សូម្បីសាច់បង្កើតដែលធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិខ្ញុំជាច្រើន ចុះគ្រាន់តែខ្ញុំសំណូមពរគាត់ប៉ុណ្ណឹង ខ្ញុំហួសហេតុពេកមែនទេ? តើ Privacy ហ្នឹងគ្រួសារជា Scammer មែន ទើបមិនហ៊ានប្រាប់សូម្បីអនាគតប្រពន្ធ?