柬埔寨卫生部召开健康教育会议 重点防控登革热与禽流感
类型健康
地点金边
有效日期2026-07-31
发布时间2026/08/01 16:51
详情描述
2026年7月31日,柬埔寨卫生部在国家健康促进中心(NCHP)召开第29次健康教育与促进工作会议。卫生部国务秘书奥婉丁主持会议,来自卫生部各专业部门及世界卫生组织等合作机构的29名代表出席。
会议议程涵盖多项公共卫生重点工作:一是针对孕期检查的必要性及孕妇健康颜色代码进行宣教;二是讨论登革热防控的健康教育信息;三是审议关于预防禽流感(H5N1)的健康教育视频。此外,会议还对第28次会议确定的工作成果进行了评估与跟进。
此次会议旨在更新健康教育工作进展,制定后续行动计划,并对各部门提交的宣教内容进行讨论与优化。奥婉丁在会上提出了关键指导意见,并传达了卫生部长的相关工作要求,旨在推动健康教育工作深入开展,确保能够及时应对公共卫生挑战。
📋 简要摘要 ▸
柬埔寨卫生部于7月31日召开第29次健康教育会议,讨论登革热防控、孕期检查及禽流感(H5N1)预防措施,并评估既往工作进展。
📋 完整原文 ▸
កិច្ចប្រជុំក្រុមមន្ត្រីបង្គោល សម្រាប់ការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២៩។
—
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំក្រុមមន្ត្រីបង្គោលសម្រាប់ការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២៩ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈដូចតទៅ៖
១.ការធ្វើបទបង្ហាញអំពីសារអប់រំលេីភាពចាំបាច់ត្រូវទៅពិនិត្យផ្ទៃពោះ និងសារណែនាំពីកូដពណ៌សុខភាពរបស់ស្ត្រីមានផ្ទៃពោះ
២.ការធ្វើបទបង្ហាញស្ដីពីសារអប់រំសុខភាពស្ដីពីជំងឺគ្រុនឈាម
៤.ការពិនិត្យវីដេអូអប់រំសុខភាព ស្តីពីការការពារជំងឺផ្តាសាយបក្សី (H5N1) និង
៥.តាមដានលទ្ធផលការងារដែលបានឯកភាពនៅកិច្ចប្រជុំលេីកទី២៨។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារអប់រំសុខភាព កំណត់ផែនការអប់រំសុខភាពបន្ទាប់ និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានបទបង្ហាញដោយមន្ត្រីបង្គោលនៃនាយកដ្ឋាន/អង្គភាពជំនាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៩នាក់ មកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាល អង្គការRACHA អង្គការCHAI អង្គការWHO អង្គការFH អង្គការ17 Trigger និងអង្គការFHI-360។
ដើម្បីជំរុញការងារអប់រំ និងលើកកម្ពស់សុខភាពឱ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបបានទាន់ពេលវេលា លោកជំទាវវេជ្ជបណ្ឌិតបានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ និងបានបញ្ជ្រាបនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដាក់ចេញ ដើម្បីឱ្យគ្រប់អង្គភាពពាក់ព័ន្ធយកទៅអនុវត្តបន្តផងដែរ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)