柬埔寨卫生部部长主持第135次领导力与创新会议

发布时间2026/10/06 19:10

详情描述

2026年10月6日下午2时,柬埔寨卫生部部长ឈាង រ៉ា(Chheang Ra)主持召开第135次领导力与创新会议。此次会议通过Zoom视频会议系统举行,共有4216名各级卫生官员参会。 会议旨在探讨医疗战略执行与目标达成。部长在会上对卫生官员在应对洪灾中的领导表现表示感谢,并要求持续关注登革热疫情的防控工作。 会议重点阐述了目标设定机制,详细解析了行动计划、目标、战略与愿景之间的逻辑联系,旨在帮助卫生官员将理论转化为各单位的实际行动,确保医疗工作符合卫生部设定的战略愿景。 此外,会议还听取了首都转诊医院的经验分享。该医院通过改善基础设施、提升服务质量及扩大服务范围,已转型为医疗领域的模范公共单位,以更好地满足民众的医疗需求。
📋 简要摘要 ▸
柬埔寨卫生部部长ឈាង រ៉ា主持第135次领导力与创新会议,通过Zoom与4216名卫生官员探讨医疗战略执行与目标达成。

联系方式

Telegram@MOH***
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «វិស័យសុខាភិបាលមានភាពរឹងមាំបានដោយសារ មន្រ្តីសុខាភិបាលបានធ្វើការងារពិតប្រាកដទៅតាមផែនការ និងគោលបំណងដែលក្រសួងសុខាភិបាល បានកំណត់នៅក្នុងយុទ្ធសាស្រ្តសម្រាប់ឈានទៅសម្រេចគោលដៅស្របតាមចក្ខុវិស័យ» — ថ្ងៃអង្គារ ១0រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៤២១៦នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបនឹងស្ថានភាពគ្រោះទឹកជំនន់ និងត្រូវបន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងជំងឺគ្រុនឈាម។ ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនបទបឋកថាពីយន្តការនៃការកំណត់គោលបំណង(Objective) ដែលគោលបំណងនេះគឺជាសំណុំរបស់គោលដៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងនូវស្ថានភាពផ្សេងៗរបស់ គោលបំណង និងបានបង្ហាញពីទំនាក់ទំនងរវាង ផែនការសកម្មភាព គោលបំណង គោលដៅ យុទ្ធសាស្រ្ត និងចក្ខុវិស័យ ដើម្បីជួយឱ្យមន្ត្រីសុខាភិបាលបានយល់ដឹងកាន់តែច្បាស់ និងអាចយកទៅប្រើប្រាស់នៅតាមអង្គភាពឱ្យក្លាយជាសកម្មភាពជាក់ស្តែង។ ក្នុងកម្មវិធីនេះក៏មានបទបង្ហាញរបស់មន្ទីរពេទ្យបង្អែករាជធានី ដែលបានការប្រែក្លាយមន្ទីរពេទ្យជាអង្គភាពសាធារណៈគំរូក្នុងវិស័យសុខាភិបាល តាមរយៈការកែលម្អហេដ្ឋារចនាសម្ពន្ធ័ គុណភាពសេវា និងការត្រៀមខ្លួនដើម្បីពង្រើកសេវាឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)