劳工部安置61名受骗劳工 20人已获录用 岗位涵盖制造业










分类就业安置
事件时间2026-05-22
地点金边菩森芷区
来源柬埔寨劳工部
发布时间2026/05/22 21:05
详情描述
2026年5月22日,柬埔寨劳工与职业培训部联合国家就业与人力资源署(NEA)及菩森芷区政府,在金边菩森芷区为61名受骗劳工举办专场招聘会。
此前,这61名求职者(含女性24人)因轻信非法中介关于高薪工作的承诺而遭遇诈骗。为解决受骗者的就业问题,劳工部介入并组织了此次现场面试活动。
参与本次招聘的企业包括金边经济特区、皇家集团及布克工厂,招聘岗位主要涵盖制造业。面试结果显示,共有20名求职者(含女性8人)当场获得录用。其余41名通过初试的求职者,将于2026年5月23日前往工厂现场进行复试及相关资料核验。
劳工部表示,求职者可通过拨打热线1297咨询就业机会及相关福利,或通过1286热线处理劳动纠纷。
📋 简要摘要 ▸
劳工部联合国家就业与人力资源署及菩森芷区政府,为61名遭非法中介诈骗的求职者举办专场招聘会。金边经济特区、皇家集团及布克工厂参与面试,20人当场获录用,其余41人进入复试阶段。此举旨在通过合法渠道解决受骗者就业问题。
📋 完整原文 ▸
ជនរងគ្រោះដោយសារចាញ់បោកមេខ្យល់ ៦១នាក់ ទទួលបានឱកាសការងារស្របច្បាប់វិញហើយ ក្រោមកិច្ចអន្តរាគមន៍ពីក្រសួងការងារ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលព័ត៌មានថាមានពលរដ្ឋមួយចំនួនបានចាញ់បោកមេខ្យល់ក្នុងពេលដែលពួកគេស្វែងរកការងារធ្វើនោះ ទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្ថាប័នពាក់ព័ន្ធ បានចុះទៅចុះឈ្មោះស្វែងរកការងារ និងរៀបចំកិច្ចសម្ភាសការងារដោយផ្ទាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងអ្នកស្វែងរកការងារធ្វើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ មានតំណាងក្រុមហ៊ុន និងសហគ្រាសធំៗចំនួន២ បានចុះទៅសម្ភាសផ្ទាល់និងផ្តល់ឱកាសការងារដែលរួមមាន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រ៉ូយ៉ាល់គ្រុប និងរោងចក្រ ប៊ូឃ័រ ដែលកំពុងត្រូវការបុគ្គលិកជាច្រេីននាក់។
យោងតាមរបាយការណ៍លទ្ធផលនៃកិច្ចសម្ភាសនេះ មានបងប្អូនប្រជាពលរដ្ឋ និងយុវជនចូលរួមសរុបចំនួន ៦១នាក់ (ស្រី ២៤នាក់)។ ជាលទ្ធផល ក្នុងនោះមានបេក្ខជនទទួលបានជោគជ័យជាប់ជាស្ថាពរភ្លាមៗ ចំនួន ២០នាក់ (ស្រី ៨នាក់) និងបេក្ខជនដែលជាប់ជាបឋម មានចំនួន ៤១នាក់។ ចំពោះបេក្ខជនដែលជាប់ជាបឋមនេះ ភាគីក្រុមហ៊ុនពាក់ព័ន្ធនឹងបន្តសម្របសម្រួល ពិនិត្យឯកសារ ក៏ដូចជាការធ្វើតេស្តបន្ថែមផ្ទាល់នៅទីតាំងរោងចក្រ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំង ៦១នាក់ខាងលើ គឺជាជនរងគ្រោះដោយសារការចាញ់បោកមេខ្យល់ ដែលបានលួងលោមជួយរកការងារឱ្យធ្វើ និងសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទជំនួយរហ័ស Hotline ១២៩៧ សម្រាប់ផ្នែកការងារ និង ១២៨៦ សម្រាប់យន្តការដោះស្រាយបញ្ហាវិវាទការងារផ្សេងៗ៕
#MLVT #HENGSour #NEA