特朗普提及柬泰吉隆坡和平协议 称停火仍在生效
分类外交
地点马来西亚吉隆坡
来源vayo电台
发布时间2026/11/18 09:04
详情描述
特朗普在公开讲话中回顾一年前在马来西亚吉隆坡签署的柬泰和平协议,称该协议由马来西亚总理安瓦尔斡旋促成,实现停火并使数千名被迫离开家园的民众得以返乡。他表示相信停火将持续有效,并强调各方应完整、诚实地落实一年前达成的约定。
📋 完整原文 ▸
លោក ត្រាំ ឆ្លៀតរម្លឹកពីកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា-ថៃចុះហត្ថលេខាកាលពីមួយឆ្នាំមុននៅម៉ាឡេស៊ី
======
លោកថ្លែងដូច្នេះថា៖**“ដូចដែលអ្នកបានជ្រាបហើយថា នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីឆ្នាំមុននៅប្រទេសម៉ាឡេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រី អាន់វ៉ា(Anwar) បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រមួយរវាងកម្ពុជានិងថៃ ដែលគេស្គាល់ថាជា "កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ"។ យើងសម្រេចបាននូវបទឈប់បាញ់មួយ ដែលបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ ឬច្រើនជាងនេះក៏ថាបាន។ ជាលទ្ធផល ប្រជាពលរដ្ឋជាច្រើនដែលត្រូវបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន អាចបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ហើយខ្ញុំក៏ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីភាគីកម្ពុជា។ ខ្ញុំក៏ទទួលបានការថ្លែងអំណរគុណយ៉ាងខ្លាំងពីអ្នកទាំងអស់គ្នាដែលកំពុងអង្គុយនៅទីនេះចំពោះរឿងនេះដែរ។ វាពិតជារឿងដ៏ល្អប្រសើរមួយ ជាសមិទ្ធផលដ៏អស្ចារ្យមួយដែលយើងរួមគ្នាសម្រេចបាន។ យើងនៅតែបន្តប្តេជ្ញារក្សាបទឈប់បាញ់នោះ ដោយធានាឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ និងស្មោះត្រង់ ដូចដែលបានព្រមព្រៀងគ្នាកាលពីមួយឆ្នាំមុន។ ហើយខ្ញុំជឿជាក់ថាបទឈប់បាញ់នេះនឹងនៅតែបន្តមានសុពលភាព ដោយដំណើរការទៅយ៉ាងល្អប្រសើរ៕”**