劳工部举办全国对话论坛 聚焦就业市场与劳工权益

劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
劳工部举办全国对话论坛 聚焦就业市场与劳工权益
1/10
分类就业
事件时间2026-10-08 08:00
地点金边
来源柬埔寨劳工部
发布时间2026/10/08 15:43

详情描述

2026年10月8日上午8时,柬埔寨劳工与职业培训部在金边部办公大楼举办全国对话论坛,主题为“就业市场机遇及提升劳工权益与工作场所安全”。此次论坛由国家就业研究所与柬埔寨合作委员会(CCC)联合主办,吸引了劳工部领导、民间组织、工会代表、雇主及相关利益方共计200余人参加。 劳工部国务秘书恩里(Nguy Rith)代表劳工部长兴萨(Heng Sour)出席并主持开幕式。论坛旨在普及劳资双方的权利与义务,分享就业市场趋势,加强劳动法执行力度,并推广国家社会保障基金(NSSF)的服务与福利。与会各方围绕劳工权益保障、工作场所安全、当前面临的挑战及解决方案展开讨论,以促进体面劳动与劳工福祉。 恩里在致辞中表示,劳工部正致力于将挑战转化为机遇,重点工作包括维护就业市场稳定、扩大正规经济就业规模、管理劳工回流以及吸引高附加值投资。目前,劳工部已将社会保障制度覆盖范围扩大至自雇人士及非正规经济从业者,旨在提升民众生活韧性。同时,政府持续推进针对贫困及弱势群体青年的职业技能培训计划,目标覆盖150万人,并加强数字技能教育及校企合作,以提升青年就业竞争力。 柬埔寨合作委员会代理执行主任Luy Theary指出,各方协作对于保障劳工权益、强化劳动法执行以及改善工作场所健康与安全至关重要。劳工部表示,未来将继续深化与民间组织及发展伙伴的合作,通过加强劳动法宣传、完善工作条件检查机制,及时解决劳工面临的实际问题,构建更具包容性、韧性与可持续性的就业市场。
📋 简要摘要 ▸
劳工部举办全国对话论坛,讨论就业市场机遇及提升劳工权益与安全,强调各方协作以加强劳动法执行。
📋 完整原文 ▸
ក្រសួងការងារ និងអង្គការដៃគូ បន្តលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពការងារសម្រាប់បងប្អូនកម្មករនិយោជិតឱ្យកាន់តែល្អប្រសើរ (ភ្នំពេញ)៖ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពី "កាលានុវត្តភាពទីផ្សារការងារ និងការលើកកម្ពស់សិទ្ធិ និងសុខសុវត្ថិភាពការងារចំពោះកម្មករនិយោជិតនៅកម្ពុជា" នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ វេទិកាដែលរៀបចំឡើងដោយ វិទ្យាស្ថានជាតិការងារ សហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គការសង្គមស៊ីវិល សហជីព និយោជក ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ សរុបជាង ២០០នាក់។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចការងាររបស់និយោជក និងកម្មករនិយោជិត ចែករំលែកព័ត៌មានអំពីនិន្នាការទីផ្សារការងារ ពង្រឹងការអនុវត្តច្បាប់ការងារ ផ្សព្វផ្សាយសេវា និងអត្ថប្រយោជន៍របស់បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ព្រមទាំងលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ។ វេទិកានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងឱកាស និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិតផងដែរ។ ថ្លែងក្នុងពិធីបើក ឯកឧត្តម ងុយ រិទ្ធ បានគូសបញ្ជាក់ថា វេទិកានេះឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព និយោជក និងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខុមាលភាពកម្មករនិយោជិត។ ក្រសួងបន្តប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ស្របតាមអនុសាសន៍គន្លឹះទាំង ១០ ចំណុចរបស់សម្ដេចតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតលើការពង្រឹងស្ថិរភាពទីផ្សារការងារ ការបង្កើនការងារក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ការគ្រប់គ្រងការវិលត្រឡប់របស់ពលករ និងការទាក់ទាញការវិនិយោគ ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ជូនប្រជាពលរដ្ឋ។ ឯកឧត្តមមានប្រសាសន៍ថា ក្រសួងបានពង្រីកការអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ និងពង្រឹងភាពធន់នៃជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងបន្តជំរុញកម្មវិធីជាតិបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សម្រាប់គោលដៅ ១,៥ លាននាក់ ព្រមទាំងជំរុញការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ការភ្ជាប់គ្រឹះស្ថានបណ្តុះបណ្តាលជាមួយវិស័យឯកជន និងកិច្ចសហការជាមួយដៃគូ ដើម្បីបង្កើនឱកាសការងារសម្រាប់យុវជន។ ឯកឧត្តម ងុយ រិទ្ធ បានបង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហការជាមួយអង្គការ គ.ស.ក. អង្គការដៃគូ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនទីផ្សារការងារដែលមានបរិយាបន្ន ប្រកបដោយភាពធន់ និងចីរភាព ព្រមទាំងជំរុញការផ្សព្វផ្សាយច្បាប់ការងារ ការត្រួតពិនិត្យលក្ខខណ្ឌការងារ និងការដោះស្រាយបញ្ហាប្រឈមរបស់កម្មករនិយោជិតឱ្យបានទាន់ពេលវេលា។ នាឱកាសនេះ លោកស្រី លុយ ធារី នាយិកាប្រតិបត្តិស្តីទី អង្គការ គ.ស.ក. បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ និងយកចិត្តទុកដាក់លើសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ៕ #MLVT #HENGSour