比利时大使访问卫生部 考察艾滋皮肤病防治中心
分类公共卫生
事件时间2026-11-15
地点金边
来源柬埔寨卫生部
发布时间2026/11/16 15:30
详情描述
11月15日,金边,卫生部国务秘书、医生约·桑巴特代表卫生部长秦拉,与国家公共卫生研究院及各国家中心负责人一起,接待了比利时驻柬埔寨、老挝、泰国和缅甸大使米歇尔·帕里斯一行,地点在国家艾滋病、皮肤病与性病防治中心。
帕里斯此次来柬,是为出席2026年第20届法语国家组织峰会;峰会期间,他专程到该中心走访。代表团首先参观了中心下属的国家艾滋病、皮肤病与性病实验室和临床诊疗部,了解中心的检测与诊疗运作。据卫生部发布的消息,这次访问展示了比利时支持柬埔寨强化公共卫生体系、应对艾滋病所取得的合作成果,也是柬埔寨争取成为亚太地区首个在2025年实现95-95-95目标国家的一项重要助力。
帕里斯对中心取得的成果和进展表示赞赏,重点提到公共卫生领域专家能力建设、研究生阶段培训以及科研工作,认为这些方面进步明显、水平较高。约·桑巴特则感谢比利时政府和人民向柬埔寨卫生领域提供的合作与支持,称这一合作对推动柬埔寨卫生体系进步、迈向全民健康覆盖,以及实现2030年终结艾滋病目标具有重要作用。
该中心是柬埔寨艾滋病、皮肤病与性病的国家级检测与治疗机构,相关检测和治疗服务在此提供。有需要的读者前往就诊前,宜先向卫生部或该中心核实接诊时间、所需证件和费用流程,避免空跑。
📋 简要摘要 ▸
11月15日,卫生部国务秘书约·桑巴特代表部长秦拉,率国家公共卫生研究院及各国家中心负责人,接待比利时王国驻柬埔寨、老挝、泰国和缅甸大使米歇尔·帕里斯一行,参观国家艾滋病、皮肤病与性病防治中心,双方就防治合作交换意见。
📋 完整原文 ▸
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសុខាភិបាល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។
——
រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមជ្ឈមណ្ឌលជាតិនានា នៃក្រសួងសុខាភិបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Michel Parys ឯកអគ្គរាជទូតនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម គណៈប្រតិភូបានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលនៅផ្នែកមន្ទីរពិសោធន៍ និងគ្លីនិកជាតិព្យាបាលជំងឺអេដស៍ សើស្បែក និងកាមរោគ នៃមជ្ឈមណ្ឌលជាតិ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់ព្រះរាជាណាចក្របែលហ្ស៊ិក ក្នុងការគាំទ្រ និងពង្រឹងប្រព័ន្ធសុខាភិបាល ព្រមទាំងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ដែលជាកត្តាសំខាន់មួយក្នុងការរួមចំណែកឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម Michel Parys បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផល និងវឌ្ឍនភាពរបស់មជ្ឈមណ្ឌលជាតិ ជាពិសេសការអភិវឌ្ឍសមត្ថភាពអ្នកជំនាញក្នុងវិស័យសុខភាពសាធារណៈ ការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា និងការសិក្សាស្រាវជ្រាវ ដែលកាន់តែមានភាពរីកចម្រើន និងមានគុណភាពខ្ពស់។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិក ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យសុខាភិបាល។ កិច្ចសហប្រតិបត្តិការនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពប្រព័ន្ធសុខាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) និងការឈានទៅសម្រេចបានគោលដៅបញ្ចប់អេដស៍ នៅឆ្នាំ២០៣០។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)