柬埔寨副首相会见德国大使 通报柬泰海洋边界调解

分类外交
事件时间2026-10-27
地点金边
来源柬埔寨外交国际合作部
发布时间2026/10/28 13:04

详情描述

2026年10月27日下午,柬埔寨副首相兼外交与国际合作大臣布拉索昆在外交部会见德国驻柬大使西尔克·罗费尔,后者此行系履新拜会。 布拉索昆对罗费尔获任德国驻柬大使表示欢迎和祝贺,并承诺在其外交任期内给予紧密协作。罗费尔回应称,将致力于推动两国双边关系更加紧密和稳固。 双方对两国长期关系和重点领域合作表示满意,涉及贸易、投资、农工业、环境、教育、民间交流、打击网络诈骗、跨国犯罪及排雷行动等。双方还评价了高层互访、两国外交部间磋商以及跨部门发展合作与经济伙伴关系磋商。 布拉索昆感谢德国政府为柬埔寨经济社会发展作出贡献,并感谢德国支持推动柬泰边界问题以和平方式、依据国际法加以解决。他同时向罗费尔通报了陆地边界处理进展——以国际法和既有协议为基础,以及柬泰海上边界在《联合国海洋法公约》调解委员会框架下的调解工作。
📋 简要摘要 ▸
柬埔寨外交部10月27日下午发布柬文通稿:副首相兼外交与国际合作大臣布拉索昆会见德国驻柬大使西尔克·罗费尔,对其获任表示欢迎并承诺给予紧密协作。通稿称双方讨论了以国际法和既有协议为基础的陆地边界处理方式,以及柬泰海上边界在《联合国海洋法公约》调解委员会框架下的调解工作。
📋 完整原文 ▸
នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ **ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន** រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូនលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ នៅក្នុងជំនួប **ឯកឧត្តមឧបនាយករដ្ឋមន្ត្រី** បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូតនៅកម្ពុជា។ ជាការឆ្លើយតប** លោកជំទាវឯកអគ្គរដ្ឋទូត **បានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លានៃប្រទេសទាំងពីរលើវិស័យអាទិភាពសំខាន់ៗរួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិ-ឧស្សាហកម្ម បរិស្ថាន​ ការអប់រំ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពបោសសម្អាតមីន។ល។ ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ ការរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចពិគ្រោះយោបល់អន្តរក្រសួងពាក់ពន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូសេដ្ឋកិច្ច ។   **ឯកឧត្តមឧបនាយករដ្ឋមន្ត្រី** បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ចំពោះការរួមចំណែកចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងអរគុណចំពោះការគាំទ្ររបស់អាល្លឺម៉ង់ ក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ឆ្លៀតឱកាសនោះ** ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី **ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពនៃដំណើរការដោះស្រាយព្រំដែនគោក ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ព្រមទាំងបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ​ ដោយផ្តោតលើដំណើរការផ្សះផ្សានៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា ​អ.ស.ប. ស្ដីពីនីតិសមុទ្រ ផងដែរ។