洪玛奈夫人碧占莫妮向阵亡军人家属赠送住房
分类社会
事件时间2026-08-03
地点干拉省阿雷沙市
来源CN123
发布时间2026/08/03 10:53
详情描述
2026年8月3日,柬埔寨总理夫人碧占莫妮前往干拉省阿雷沙市,向阵亡军人金森安(Kim Sam-at)的家属赠送一套住房。
金森安生前为上尉军衔,终年55岁,于2025年7月27日在柏威夏山边境冲突中牺牲。此次赠送的住房位于干拉省阿雷沙市普雷安皮分区普雷克拉宝二村。
除赠送住房外,柬埔寨政府已安排金森安的三名子女,即波萨雅(Pon Satya)、波金利(Pon Kimly)及波努提达(Pon Nutthida)进入国防部服役。同时,政府还为三人提供全额大学奖学金,以保障其后续学业。
📋 简要摘要 ▸
2026年8月3日,洪玛奈总理夫人碧占莫妮向一名在柏威夏边境冲突中牺牲的军人家属赠送住房。该住房位于干拉省阿雷沙市。此外,政府还安排了阵亡军人的三名子女进入国防部服役,并提供全额大学奖学金,以保障其家庭生活与未来发展。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារវីរកងទ័ពដែលបានពលីជីវិតការពារជាតិមាតុភូមិក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជា!
នៅព្រឹកថ្ងៃ០៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រគល់ផ្ទះជូនក្រុមគ្រួសារ អនុសេនីយឯក គឹម សំអាត អាយុ៥៥ឆ្នាំ ដែលបានពលីជីវិតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងអំឡុងពេលយោធាថៃឈ្លានពានកម្ពុជានៅលើភ្នំព្រះវិហារ។
ការប្រគល់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិត និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលផ្ទះថ្មមួយខ្នងនេះស្ថិតនៅក្នុងភូមិព្រែកក្របៅទ២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។
លើសពីនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក៏បានរៀបចំបញ្ចូលឈ្មោះកូនប្រុសពីរនាក់ឈ្មោះ ប៉ុន សត្យា និងឈ្មោះ ប៉ុន គឹមលី ព្រមទាំងកូនស្រីឈ្មោះ ប៉ុន នុតធីតា របស់សពឱ្យបានចូលក្របខ័ណ្ឌជាកងទ័ពនៅក្រសួងការពារជាតិ និងបានជួយជាអាហារូបករណ៍ឱ្យពូកគាត់បានរៀននៅមហាវិទ្យាល័យដោយមិនបង់ប្រាក់។
វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវនាថ្ងៃស្អែកនេះ គឺជាការបង្ហាញពីទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខដឹកនាំជាតិ ក៏ដូចជាការដឹងគុណចំពោះវីរកងទ័ពដែលបានយកជីវិតទៅប្តូរដើម្បីការពារទឹកដីជូនជាតិមាតុភូមិ៕