柬埔寨外交部国务秘书孙苏万纳欢送23名获得法国政府奖学金的留
分类教育
事件时间2026-08-12
地点金边
来源柬埔寨外交国际合作部
发布时间2026/08/12 19:05
详情描述
2026年8月12日,柬埔寨外交与国际合作部国务秘书孙苏万纳(SUN Sovanna)代表副首相兼外交大臣巴速坤(PRAK Sokhonn),在金边会见了23名获得法国政府奖学金的柬埔寨留学生。
这批学生即将启程前往法国,攻读学士、硕士及博士学位。学习领域涵盖工程与技术、人工智能、数字科学与数学、材料科学、医疗与药学、食品技术与营养学,以及工业管理与供应链管理。
孙苏万纳在会见中对学生们取得的成绩表示祝贺,并鼓励他们在法期间刻苦学习,掌握专业知识与技能,以便在学成归国后参与柬埔寨的建设与发展。同时,他要求学生们在海外期间积极维护国家形象,向国际社会传播柬埔寨文化。最后,孙苏万纳祝愿学生们旅途平安,并预祝他们在法国的学业取得成功。
📋 简要摘要 ▸
柬埔寨外交部国务秘书孙苏万纳欢送23名获得法国政府奖学金的留学生,他们将赴法深造。
📋 完整原文 ▸
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ តាងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តម ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ **ឯកឧត្តម ស៊ុន សុវណ្ណា** រដ្ឋលេខាធិការ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ចំនួន២៣ រូប ដែលនឹងទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋបារាំង។
និស្សិតអាហារូបករណ៍ទាំងអស់ នឹងបន្ដការសិក្សាលើមុខជំនាញផ្សេងៗ រួមមានវិស្វកម្មនិងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រឌីជីថលនិងគណិតវិទ្យា វិទ្យាសាស្ត្រសម្ភារៈ វិទ្យាសាស្ត្រសុខាភិបាលនិងឱសថ បច្ចេកវិទ្យាចំណីអាហារនិងអាហារូបត្ថម្ភ ព្រមទាំងការគ្រប់គ្រងឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់។
ក្នុងឱកាសនោះ **ឯកឧត្តម ស៊ុន សុវណ្ណា** បានអបអរសាទរនិស្សិតកម្ពុជាទាំងអស់ចំពោះសមិទ្ធផលដ៏ល្អប្រសើរនេះ និងលើកទឹកចិត្តឱ្យព្យាយាមប្រឹងប្រែងសិក្សារៀនសូត្រនិងស្រូបយកចំណេះដឹង និងជំនាញដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងវិលត្រឡប់មកកម្ពុជាវិញ។ **ឯកឧត្តម** ក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យចូលរួមលើកតម្កើងកិត្តិយសនិងកិត្យានុភាពជាតិ ព្រមទាំងផ្សព្វផ្សាយវប្បធម៌ជាតិកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ ជាទីបញ្ចប់ **ឯកឧត្តមរដ្ឋលេខាធិការ** បានជូនពរនិស្សិតទាំងអស់ធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងការសិក្សា។
On 12 August 2026, as an esteemed representative of **His Excellency PRAK Sokhonn**, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, **His Excellency SUN Sovanna**, Secretary of State, received 23 Cambodian students who are the recipients of the French Government’s Scholarships to pursue bachelor’s, master’s, and doctoral degrees in France.
The recipients will pursue their studies in various fields, including engineering and technology, artificial intelligence, digital sciences and mathematics, health and pharmaceutical sciences, food technology and nutrition, and industrial and supply chain management.
During the meeting, **His Excellency SUN Sovanna** extended his warm congratulations to all the recipients on this outstanding achievement and encouraged them to pursue their academic journeys with unwavering dedication to acquire valuable knowledge and practical skills, and to apply what they have learned to the development of Cambodia upon their successful return. He also encouraged them to actively promote the country’s image and prestige and to share Cambodian culture with the international community. Finally, **His Excellency the Secretary of State** wished all the recipients a safe and pleasant journeys to the French Republic and expressed his confidence in their future academic success.