卫生部督导组完成磅清扬省7家医疗中心检查










分类医疗
事件时间2026-09-08至2026-09-11
地点磅清扬省
来源柬埔寨卫生部
发布时间2026/09/13 13:56
详情描述
2026年9月8日至11日,柬埔寨卫生部国务秘书亨·本基特率领工作组,对磅清扬省的7家医疗中心进行了实地考察与督导。此次行动旨在支持、鼓励并加强各医疗中心提供高效、公平的护理与治疗服务。
考察期间,亨·本基特与磅清扬省卫生局局长普拉·翁举行了工作会谈,并与磅清扬省及波里波县卫生办公室的领导层进行了交流。督导重点涵盖了医疗基础设施改善、环境卫生、人力资源管理与能力建设、药品及疫苗的分配与管理、医疗设备配置、24小时全天候值班服务、患者安全与转诊系统、医疗接待质量、技术与数字系统培训、社会保障基金合作,以及领导力与创新管理等11个方面。
此次接受检查的7家医疗中心包括:隶属于磅清扬县卫生办公室的普莱梅斯(Prolay Meas)医疗中心;以及隶属于波里波县卫生办公室的佩占瓦(Pech Changvar)、特拉彭占(Trapeang Chan)、蓬莱(Ponley)、奇诺特鲁(Chhnok Tru)、蓬罗(Pongro)和克兰里奥(Krang Lvea)医疗中心。
亨·本基特在考察结束时,向当地卫生官员转达了卫生部长的问候,并对基层医务人员在提供医疗服务方面的努力表示感谢。
📋 简要摘要 ▸
卫生部国务秘书亨·本基特率队于9月8日至11日对磅清扬省7家医疗中心进行实地考察,旨在强化医疗服务效率与公平性,并与当地卫生局长普拉·翁进行工作会谈。
📋 完整原文 ▸
ការពិនិត្យស្ថានភាព នៃមណ្ឌលសុខភាពចំនួន៧ នៅខេត្តកំពង់ឆ្នាំង។
——
ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារ បានចុះទៅពិនិត្យស្ថានភាពនៃការបម្រើសេវា នៅមណ្ឌលសុខភាព ចំនួន៧ នៅខេត្តកំពង់ឆ្នាំង។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ បេសកកម្មនេះ ក្រុមការងារបានជួបប្រជុំជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំងរួមទាំងការបំពាក់សម្ភារៈបរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ
៤-លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម(បសស, មូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពប្រឡាយមាស ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ឆ្នាំង និងមណ្ឌលសុខភាពពេជចង្វារ, ត្រពាំងចាន់, ពន្លៃ, ឆ្នុកទ្រូ, ពង្រ, ក្រាំងលាវ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)