卫生部国务秘书出席“2026年零虚假新闻媒体论坛”,探讨打击










分类政策
事件时间2026-09-17
地点金边
来源柬埔寨卫生部
发布时间2026/09/18 19:49
详情描述
2026年9月17日,柬埔寨卫生部国务秘书奥·万丁出席了在金边举办的“2026年零虚假新闻媒体论坛”及相关颁奖仪式。本次活动由柬埔寨新闻部主办,主题为“打击虚假信息及提升湄公河-澜沧江区域信息真实性”。来自柬埔寨、中国、缅甸、越南等湄公河-澜沧江区域国家的约200名代表参加了会议。
论坛旨在探讨在复杂的数字环境下,如何加强信息真实性、提升公众信任度及促进区域合作。会议强调,虚假信息传播速度极快,新闻从业者、青年内容创作者、媒体专家及事实核查人员在打击虚假信息方面发挥着关键作用。会议提出“预防、核实、合作”三大核心原则,并指出在发布或分享信息前进行核实是负责任新闻工作的基石。此外,会议明确人工智能技术仅作为辅助工具,不能替代人类的专业判断与责任。
针对区域协作,会议讨论了建立“湄公河-澜沧江信息真实性网络”的可能性,旨在通过连接各国机构与专家,提升区域内应对虚假信息的响应效率。与会者认为,信息真实性与社会和谐、国家韧性及可持续发展密切相关,需要多方共同承担责任。
活动当日,现场还展示了各国参赛者的内容创作成果,并由新闻部部长为打击虚假信息的内容创作者颁发了奖项。
📋 简要摘要 ▸
卫生部国务秘书出席“2026年零虚假新闻媒体论坛”,探讨打击虚假信息及提升湄公河-澜沧江区域信息真实性的策略。
📋 完整原文 ▸
វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រកួតប្រជែងជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ (Zero Fake News Media Forum and Award Contest 2026)។
——
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជេីញចូលរួម វេទិកាប្រព័ន្ធផ្សព្វផ្សាយ និងពិធីប្រកួតប្រជែងជ័យលាភី អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៍មានក្លែងក្លាយឆ្នាំ២០២៦ ក្រោមប្រធានបទ៖ "ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលេីកកម្ពស់សុច្ចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡាងឆាង" ដែលបានរៀបចំឡេីងដោយក្រសួងព័ត៌មាន។ វេទិកានេះ មានដៃគូ ពីបណ្តាប្រទេសក្នុងតំបន់មេគង្គ-ឡាងឆាងចូលរួមមានដូចជា កម្ពុជា ចិន ភូមា វៀតណាម ជាដេីម សរុបអ្នកចូលរួម ប្រមាណ ២០០នាក់។
គោលបំណងនៃការរៀបចំវេទិកាសន្ទនា និងកិច្ចសហប្រតិបត្តិការលេីប្រធានបទសំខាន់ខ្លាំង សម្រាប់ប្រទេសទាំងអស់គឺ យេីងត្រូវរួមគ្នាពង្រឹងសុច្ចរិតភាពព័ត៌មាន លេីកកម្ពស់ទំនាក់ទំនង ដោយការទទួលខុសត្រូវ និងពង្រឹងទំនុកចិត្តសាធារណ: នៅក្នុងបរិបទឌីជីថល ដែលមានភាពស្មុគស្មាញកាន់តែខ្លាំង។ អង្គវេទិកានេះ មិនត្រឹមតែពិភាក្សាគ្នាលេីបញ្ហាប្រឈម តែយេីងកំពុងតែទទួលស្គាល់ និងចាត់ទុកអ្នកសារព័ត៌មាន យុវជន និងអ្នកផលិតមាតិកា អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផ្ទៀងផ្ទាត់ការពិត ជាផ្នែកមួយដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ព័ត៌មានមិនពិត ឫក្លែងបន្លំ បានរីករាលដាល លឿនហេីយអាចសាយភាយក្នុងរយ:ពេលតែប៉ុន្មនវិនាទីប៉ុណ្ណោះ ប្រសិនបេីយេីងមិនបានឆ្លេីយតបវិញបានរហ័សទេនោះ។ ដូច្នេះ ការផ្ទៀងផ្ទាត់មុនផ្សាយ និងមុនការចែករំលែក គឺជាគោលការណ៍គ្រឹះនៃសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ព្រមទាំងត្រូវចេះឆ្ងល់ និងចេះចោទសួរនៅពេលឃេីញព័ត៌មាន ដែលសង្ស័យ វាយតម្លៃប្រភពព័ត៌មាន កំណត់អត្តសញ្ញាណមាតិកាកែច្នៃ ដោយមានការទទួលខុសត្រូវ និងសម្រេចចិត្តមុននឹងចេញផ្សាយ ឬចែករំលែ។ ការប្រេីប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) គ្រាន់តែជាការជួយគាំទ្រ មិនមែនមកជំនួសការវិនិឆ្ឆ័យ បែបវិជ្ជាជីវ: និងការទទួលខុសត្រូវរបស់មនុស្សនោះឡេីយ។ ជារួម គោលការណ៍បីចំណុចសំខាន់បំផុតក្នុងបរិបទឆ្លេីយតប ទៅនឹងការរីករាលដាលនៃព័ត៌មានមិនពិត ក្លែងក្លាយ ឬឆ្នៃប្រឌិត គឺ៖ "បង្ការ ផ្ទៀងផ្ទាត់ សហប្រតិបត្តិការ" (Prevent, Verify, Cooperation)។
សុច្ចរិតភាពព័ត៌មាន ផ្សារភ្ជាប់កាន់តែខ្លាំងទៅនឹងទំនុកចិត្តសាធារណ: សុខដុមរមនាសង្គម អភិបាលកិច្ច ភាពធន់ថ្នាក់ជាតិ ទំនុកចិត្តក្នុងតបន់ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សុច្ចរិតភាពព័ត៌មាន មិនអាចកសាងឡេីងដោយស្ថាប័នតែមួយ ប្រទេសតែមួយ ឬវិស័យតែមួយនោះឡេីយ វាទាមទារឱ្យមានការទទួលខុសត្រូវរួមគ្នា។ យន្តការកិច្ចសហប្រតិបត្តិការ និងការពិនិត្យលទ្ធភាពបង្កេីត បណ្តាញសុច្ចរិតភាពព័ត៌មានមេគង្គ-ឡាងឆាង (Mekong-Lancang Information Integrity Network) ត្រូវបានលេីកឡេីង និងបន្តការពិភាក្សាគ្នា ក្នុងគោលបំណងភ្ជាប់ស្ថាប័ន អ្នកជំនាញ និងប្រេីយន្តការដែលមានស្រាប់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែលឿន មានភាពជាក់ស្តែង និងមានប្រសិទ្ធិភាពជាងមុន។
គួរកត់សម្គល់ផងដែរថា មុនបិទបញ្ចប់វេទិកាដ៏មានសារសំខាន់ សម្រាប់តំបន់នៅរសៀលថ្ងៃដដែលនេះ មានការបង្ហាញការផលិតមាតិកាប្រឡងប្រណាំងពីបណ្តាប្រទេសដែលបានចូលរួម និងការប្រគល់ពានរង្វាន់ប្រព័ន្ធផ្សព្វផ្សាយ ជូនដល់អ្នកបង្កេីតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)