柬埔寨新年期间11.9万名民众享受政府免费公交服务

柬埔寨新年期间11.9万名民众享受政府免费公交服务
分类社会民生
事件时间4月12日至17日
地点金边
来源柬埔寨通讯社
发布时间2026/04/22 10:36

详情描述

在柬埔寨新年期间,即4月12日至17日,金边市政府为返乡民众提供了为期6天的免费公交服务。根据金边市公共交通管理局统计,此次活动共运送民众119,490人次,较往年同期增长33,641人次,增幅达39%。 此次免费交通服务由金边市政府在柬埔寨首相的指示下组织实施。据测算,民众往返家乡的平均交通费用约为25美元。通过提供免费乘车服务,政府共为民众节省了约120亿瑞尔(约合300万美元)的出行开支。 这笔节省下来的资金被民众用于家乡的消费及其他用途,在减轻民众经济负担的同时,也通过资金流向地方市场,对当地经济增长起到了一定的促进作用。
📋 简要摘要 ▸
在柬埔寨新年期间(4月12日至17日),金边市政府提供的免费公交服务共运送了119,490名民众返乡,较往年增长39%。此举不仅减轻了民众的交通负担,节省约300万美元的出行费用,还通过将资金留存至地方消费,有效促进了当地经济的增长。
📋 完整原文 ▸
**ប្រជាពលរដ្ឋ ១១៩ ៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា** (AKP) ក្**រោមការយកចិត្តទុកដាក់​ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ​ ដេីម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុង​រយៈពេល​៦ថ្ងៃ​ ពីថ្ងៃទី​១២-១៧​ ខែមេសា​ ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន​ អាចយកទៅប្រេីប្រាស់ក្នុងគោលដៅផ្សេងៗ​ រួមទាំងការធ្វេីបុណ្យទានផងដែរ។ ជាលទ្ធផលមាន​ប្រជាពលរដ្ឋ​ចំនួន​ ១១៩ ៤៩០នាក់​ បាន​ជឿទុកចិត្ត និងមកទទួល​សេវា​ដឹក​ជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​​ បានកេីនឡេីន​ចំនួន​ ៣៣ ៦៤១នាក់​ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។ សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល៕ ——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia