洪玛奈重申柬埔寨和平解决边境争议立场

分类外交
事件时间2026-08-28
地点金边和平大厦
来源高棉邮报
发布时间2026/08/29 02:10
详情描述
2026年8月28日下午,柬埔寨首相洪玛奈在金边和平大厦会见了国际议会主席会议(ISC)代表团。该代表团由巴基斯坦参议院主席兼ISC创始主席赛义德·尤萨夫·拉扎·吉拉尼率领。
ISC代表团对柬埔寨成功举办第二届国际议会主席会议(ISC-2)表示高度评价。代表团指出,ISC旨在通过促进和平、稳定与发展,以及维护包括联合国宪章在内的国际法,为区域及全球的安全与和平做出贡献。双方强调了加强立法机构间外交关系与互访的重要性,以支持和平与稳定的构建。
洪玛奈在会谈中感谢代表团出席ISC-2,并阐述了立法机构在补充行政机构、推动双边及多边合作中的关键作用。他分享了柬埔寨通过“双赢政策”实现全国和平的历史经验,强调和平是国家发展的核心基础,柬埔寨致力于与所有邻国保持长期和平共处。
针对柬泰边境局势,洪玛奈重申了柬埔寨的立场,即坚持通过和平手段解决边境争议。他表示,相关问题的处理将严格依据国际法,并遵循两国之间现有的公约、条约及协议。
📋 简要摘要 ▸
8月28日,洪玛奈总理在和平大厦会见ISC代表团。双方讨论了ISC-2会议的成功举办,洪玛奈重申柬埔寨致力于依据国际法及现有协议,通过和平手段解决柬泰边境问题,并获得代表团高度评价。
📋 完整原文 ▸
គណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» នៅកម្ពុជា
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណ:ប្រតិភូ នៃISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២» ប្រកបដោយជោគជ័យ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ, សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ ឯកឧត្តមប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និងស្ថិរភាព។
ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ, សម្តេចធិបតីបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ ដែលបាននាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ។ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។
មុននឹងបញ្ចប់, សម្តេចធិបតីបានជម្រាបជូនគណៈប្រតិភូ នៃសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕