柬埔寨勋爵协会赴日招商 聚焦汽车零部件与绿色能源










分类经济
事件时间2026-06-12 09:00
地点日本大阪
来源柬埔寨勋爵协会
发布时间2026/06/15 12:52
详情描述
2026年6月12日上午9时,柬埔寨副总理兼柬埔寨发展理事会第一副主席孙占托,率领柬埔寨高级代表团及柬埔寨勋爵协会代表团,在结束东京的访问行程后抵达日本大阪,继续开展招商引资工作。
在大阪期间,柬埔寨勋爵协会代表团在勋爵谢烈(Neak Oknha Sear Rithy)的带领下,与关西经济联合会主席兼住友电气工业株式会社社长松本正义举行工作会谈。双方重点探讨了柬埔寨汽车零部件制造业的发展前景,旨在推动将柬埔寨打造为区域汽车工业中心。此外,双方还就绿色能源领域进行了深入交流,讨论内容涵盖绿色能源开发、能源效率提升以及智能电网技术应用,以支持可持续生产链并落实柬埔寨减少碳排放的承诺。
代表团随后出席了在大阪商工会议所举办的“柬埔寨投资论坛”。此次论坛由柬埔寨发展理事会、东盟-日本中心、大阪商工会议所及日本贸易振兴机构联合主办,主题为“可持续性与战略机遇”。
出席论坛的日方代表包括大阪商工会议所副主席广濑恭子、国际商业委员会主席森岛宏光、东盟-日本中心秘书长平林国彦及日本贸易振兴机构大阪地区总干事二宫康等。共有约80家日本领先企业及商会代表参加了此次活动,共同探讨双边经贸合作与投资环境。
📋 简要摘要 ▸
柬埔寨勋爵协会代表团在孙占托带领下赴日本大阪开展招商活动。重点与住友电气工业等80家日企探讨汽车零部件制造及绿色能源合作,旨在提升柬埔寨工业竞争力,推动双边经贸可持续发展。
📋 完整原文 ▸
«គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បញ្ចប់បេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅក្នុងប្រទេសជប៉ុន ដោយបានចូលរួមជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Sumitomo Electric Industries, Ltd. និងវេទិកាវិនិយោគកម្ពុជា នៅទីក្រុងអូសាកា»
អូសាកា៖ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវបេសកកម្ម និងភារកិច្ចការងារក្នុងទឹកដីនៃរាជធានីតូក្យូ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទីក្រុងអូសាកាដើម្បីបន្តបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញការវិនិយោគ។ ជាមួយគ្នានេះ ដែរ គណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានចូលរួមនៅក្នុងជំនួបក៏ដូចជាវេទិការធុរកិច្ចនានាផងដែររួមមាន៖
១. ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masayoshi Matsumoto ប្រធានសហព័ន្ធសេដ្ឋកិច្ចកាន់សៃ និងជាប្រធានក្រុមហ៊ុន Sumitomo Electric Industries, Ltd. នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ដោយនៅក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងលម្អិត និងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើវិស័យឧស្សាហកម្មគ្រឿងបង្គំយានយន្តនៅកម្ពុជាសំដៅជំរុញគោលដៅយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្តាល (Hub) សម្រាប់ឧស្សាហកម្មគ្រឿងបង្គុំយានយន្តនាពេលអនាគត។ បន្ថែមពីលើនេះ អង្គប្រជុំក៏បានលើកយកវិស័យថាមពលកកើតឡើងវិញមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ដោយផ្តោតលើការអភិវឌ្ឍប្រភពថាមពលបៃតង ការបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងការគ្រប់គ្រងបណ្តាញអគ្គិសនីនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ។
២. ចូលរួម «វេទិកាវិនិយោគកម្ពុជា» ដែលបានប្រារព្ធឡើងនៅក្នុងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃទីក្រុងអូសាកា (Osaka Chamber of Commerce and Industry - OCCI)។ វេទិកាធុរកិច្ចកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក.អ.ក., មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC), សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្រោមមូលបទ «ឱកាសក្នុងវិស័យចីរភាព និងយុទ្ធសាស្ត្រ» ។កម្មវិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោកស្រី Kyoko Hirose អនុប្រធាន OCCI, លោក Hiromitsu Morishima ប្រធានគណៈកម្មាធិការធុរកិច្ចអន្តរជាតិនៃ OCCI, លោកបណ្ឌិត Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC), លោក Yasushi Ninomiya អគ្គនាយកនៃអង្គការ JETRO ប្រចាំតំបន់អូសាកា, ព្រមទាំងសមាសភាពតំណាងក្រុមហ៊ុន-សហគ្រាសឈានមុខរបស់ជប៉ុនប្រមាណ ៨០ ក្រុមហ៊ុន។ «វេទិកាវិនិយោគកម្ពុជា» នាឱកាសនេះបានទទួលផ្លែផ្កាយ៉ាងត្រចះត្រចង់ក្នុងការឆ្លុះបញ្ចាំងពីសន្ទុះនៃការចាប់អារម្មណ៍ខ្ពស់ និងការបង្កើនទំនុកចិត្តពីសំណាក់ធុរជន និងវិនិយោគិនជប៉ុនមកលើបរិយាកាសធុរកិច្ចនៅកម្ពុជា ព្រមទាំងជាជំហានឆ្ពោះទៅមុខដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។