卫生部部长秦拉于9月19日率团前往班迭棉吉省,慰问第51步兵
分类政务
事件时间2026-09-19
地点班迭棉吉省
来源柬埔寨卫生部
发布时间2026/09/19 18:17
详情描述
2026年9月19日,柬埔寨卫生部部长秦拉率领代表团前往班迭棉吉省,对驻守在边境地区的第51步兵旅官兵进行慰问。
秦拉部长在活动中转达了参议院主席洪森及夫人文拉妮、政府总理洪玛奈及夫人碧占莫妮对全体边境驻军的问候。他高度赞扬了官兵们保家卫国的坚定意志、爱国精神及为维护国家主权与领土完整所作出的牺牲。
秦拉表示,此次慰问体现了“后方支援前方”的团结精神。他强调,政府、公务员及全国民众始终关注并支持边境官兵,卫生部门作为坚实的后盾,将持续为官兵提供医疗保障、药品及急救服务。
在慰问期间,秦拉部长还向官兵提出了健康建议,提醒官兵注意饮食卫生,预防食物中毒,保持良好的个人卫生习惯,减少盐、油、糖的摄入,并远离烟酒。若出现健康问题,应及时前往附近的医疗机构就诊。
为支持前线部队,卫生部向第51步兵旅捐赠了一批物资,包括药品、医疗器械、急救包、食品及部分现金,以满足官兵的日常生活与工作需求。
📋 简要摘要 ▸
卫生部部长秦拉于9月19日率团前往班迭棉吉省,慰问第51步兵旅驻守边境官兵。部长转达了洪森及洪玛奈的问候,并向官兵赠送物资,高度赞扬其保家卫国的坚定意志。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ កោតសរសើរដល់វីរកងទ័ព «ស្មារតីវីរកងទ័ពយើង ពោរពេញដោយភាពក្លាហាន ឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិ»។__
__
__
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយអង្គភាពនៃក្រសួងសុខាភិបាល បានចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូន នាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ដល់វីវកងទ័ពយើងទាំងអស់ ជាពិសេសដែលកំពុងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។
ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា ក្នុងនាមក្រសួងសុខាភិបាល សូមសំដែងនូវការកោតសរសើរ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត របស់មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ការពារជាតិមាតុភូមិ និងប្រជាជន។ វីរភាពរបស់បងប្អូន គឺជាគំរូដ៏ប្រពៃសម្រាប់ប្រជាជាតិទាំងមូល និងជាទីមោទនភាពរបស់យើងទាំងអស់គ្នា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការចុះនាពេលនេះ គឺជាស្មារតីរួបរួមសហការ សាមគ្គីភាពស្អិតរមួតក្នុងស្មារតី «សមរភូមិក្រោយជួយសមរភូមិមុខ»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា នៅពីក្រោយបងប្អូនវីរកងទ័ពរបស់យើង មានរាជរដ្ឋាភិបាល មន្ត្រីរាជការ និងបុគ្គលិក ព្រមទាំងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែឈរនៅជាមួយបងប្អូន យកចិត្តទុកដាក់សុខទុក្ខ និងចងចាំចំពោះការលះបង់របស់យុទ្ធជនដែលបានបំពេញភារកិច្ចការពារជាតិ។ បន្ថែមពីនេះ ក្រុមគ្រូពេទ្យ ដែលជាសមរភូមិក្រោយ គឺជាខែលការពារសុខភាពដ៏រឹងមាំ នៅឈរប្រកៀកស្មាជាមួយរបស់បងប្អូនកងទ័ពជានិច្ច ដើម្បីគាំទ្រផ្នែកសុខភាព សម្ភារបរិក្ខារពេទ្យ ឱសថ និងសេវាសង្គ្រោះបន្ទាន់ ដែលតែងតែថែទាំសុខភាពបងប្អូនវីរកងទ័ពយើងនៅគ្រប់កាលៈទេសៈ។ មហាសាមគ្គីនេះ គឺជាកម្លាំងដ៏ធំធេងរបស់ជាតិយើង។ យើងប្ដេជ្ញារួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីឱ្យកម្ពុជារឹងមាំ សុខសាន្ត និងមានអនាគតដ៏រុងរឿងសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់វីរកងទ័ពយើង សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ការពារសុខភាព និងបញ្ហាសុខភាពបណ្ដាលមកពីការពុលចំណីអាហារ ពុលស្រា ប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ លាងសម្អាតដៃ មុនពេលបរិភោគអាហារ រក្សាទុកដាក់និងទទួលទានចំណីអាហារ មានសុត្ថិភាពល្អ បន្ទោរបង់ក្នុងបង្គន់អនាម័យ ជាពិសេសបរិភោគអាហារ “តិចអំបិល តិចខ្លាញ់ តិចស្ករ” ចៀសវាងការប្រើប្រាស់ថ្នាំជក់ គ្រឿងស្រវឹង។ ក្នុងករណីមានជំងឺ ឬបញ្ហាសុខភាពត្រូវប្រញាប់ទៅមូលដ្ឋានសុខាភិបាលដែលជិតបំផុត ដើម្បីទទួលការពិនិត្យព្យាបាលទាន់ពេលវេលា។
សូមជម្រាបជូនថា ដើម្បីរួមចំណែកគាំទ្រដល់សមរភូមិមុខ ក្រសួងសុខាភិបាល បាននាំយកអំណោយ រួមមាន ឱសថ សម្ភារៈបរិក្ខារពេទ្យ Kit សម្រាប់រុំរបួស គ្រឿងឧបភោគបរិភោគ និងថវិកាប្រើប្រាស់តាមការចាំបាច់ឆ្លើយតបនឹងតម្រូវការក្នុងជីវភាពរស់នៅរបស់កងទ័ពសមរភូមិមុខ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)