第二届湄公澜沧和平之船项目在金边正式启动
分类外交
事件时间2026-08-05
地点金边
来源柬埔寨外交国际合作部
发布时间2026/08/05 20:38
详情描述
2026年8月5日,第二届“湄公-澜沧和平之船”项目在金边正式启动。该项目由亚洲愿景研究院主办,并获得2025年澜湄合作专项基金支持。
柬埔寨外交与国际合作部国务秘书兼柬埔寨澜湄合作国家秘书处主席坎帕里(KAN Pharidh)出席仪式并致辞。柬埔寨国会外委会主席兼国会青年议员小组主席苏亚拉(SUOS Yara)与中国驻柬埔寨大使汪文斌(WANG Wenbin)共同主持启动仪式。来自澜湄国家的驻柬使节、代表及约70名相关人员参加了活动。
本届项目以“湄公河为人民、和平与繁荣”为主题,旨在体现澜湄区域民众对和平的重视及和谐共处的意愿。项目包含为期7天的培训课程与沿湄公河的考察访问,为澜湄国家的青年学者提供交流平台,通过对话与互访加强区域青年间的友谊与互信,推动区域在和平、稳定及可持续发展方面的共同愿景。
📋 简要摘要 ▸
第二届“湄公-澜沧和平之船”项目于8月5日在金边正式启动。该项目由亚洲愿景研究院主办,外交部国务秘书坎帕里、国会外委会主席苏亚拉及中国驻柬大使汪文斌出席。活动以“湄公河为人民、和平与繁荣”为主题,旨在加强澜湄区域青年间的友谊与互信,推动区域可持续发展。
📋 完整原文 ▸
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ **ឯកឧត្តម កាន់ ផារិទ្ធ **រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាអបអរសាទរ ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោង “នាវាសន្តិភាពមេគង្គ-ឡានឆាង” លើកទី២។
ពិធីនេះ ត្រូវបានរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ប្រព្រឹត្តទៅក្រោមអធិបតីភាព **ឯកឧត្តម សួស យ៉ារ៉ា** ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃសភាវ័យក្មេង នៃរដ្ឋសភាកម្ពុជា និង **ឯកឧត្តម វ៉ាង វិនពីន** ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានវត្តមានចូលរួមពីឯកអគ្គរដ្ឋទូត តំណាងមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង ព្រមទាំងអ្នកចូលរួមសរុបប្រមាណ ៧០នាក់។
គំនិតផ្តួចផ្តើមនាវាសន្តិភាពមេគង្គ-ឡានឆាងលើកទី២នេះ ក្រោមមូលបទ “មេគង្គដើម្បីប្រជាជន សន្តិភាព និងវិបុលភាព” និងគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ឈរជាសក្ខីភាពដ៏មានអត្ថន័យមួយ ដែលបង្ហាញពីបំណងប្រាថ្នារួមរបស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង ដែលយល់ច្បាស់ពីតម្លៃពិតនៃសន្តិភាព ព្រមទាំងថែរក្សាគុណតម្លៃនេះយ៉ាងជ្រាលជ្រៅ និងប្តេជ្ញារស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។
កម្មវិធីបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សាដែលមានរយៈពេល ៧ថ្ងៃនៅតាមដងទន្លេមេគង្គដ៏ធំធេងនេះ នឹងផ្តល់នូវវេទិកាដ៏ពិសេសមួយសម្រាប់បញ្ញាវន្ត និងយុវជនវ័យក្មេងពីបណ្តាប្រទេសមេគង្គ-ឡានឆាងដើម្បីធ្វើទំនាក់ទំនង ផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយឈរលើស្មារតីយោគយល់ និងការគោរពគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរដ៏មានអត្ថន័យនេះ នឹងចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពក្នុងចំណោមយុវជនជំនាន់ក្រោយ និងជំរុញចក្ខុវិស័យរួមនៃសហគមន៍អនាគតរួមគ្នាប្រកបដោយសន្តិភាព ស្ថិរភាព ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
On 5 August 2026, **H.E. Mr. KAN Pharidh**, Secretary of State of the Ministry of Foreign Affairs and International Cooperation and Chair of the National Secretariat of Cambodia for Mekong-Lancang Cooperation, attended and delivered congratulatory remarks at an official launch of the second edition of the“Mekong-Lancang Peace Boat”.
The ceremony was organized by the Asian Vision Institute and presided over by **H.E. Mr. SUOS Yara,** Chairman of the Commission on Foreign Affairs, International Cooperation and Information and Chairman of the Young Parliamentarians of the National Assembly, and **H.E. Mr. WANG Wenbin**, Ambassador of the People’s Republic of China to the Kingdom of Cambodia. The event was attended by Ambassador, representatives from Mekong-Lancang countries, together with approximately 70participants.
Held under the theme “Mekong for People, Peace, and Prosperity,” and supported by the Mekong-Lancang Cooperation Special Fund 2025, the second edition of the Mekong-Lancang Peace Boat initiative serves as a meaningful testament to the shared aspirations of the people of the Mekong-Lancang sub-region, who recognize the true value of peace, cherish it deeply, and are committed to living together in harmony.
The seven-day training programme and study visit along the mighty Mekong River will provide a unique platform for scholars and young people from the Mekong-Lancang countries to interact, exchange ideas, and foster collaboration in a spirit of mutual understanding and respect. Such meaningful exchanges will help contribute to strengthening friendship among the younger generation and advancing the shared vision of a community with a shared future of peace, stability, connectivity, and sustainable development in the Mekong-Lancang sub-region.