劳工部第3届全国劳工经济会议开幕 聚焦技能与就业转型










分类劳工/经济
事件时间2026-11-11
地点金边
来源柬埔寨劳工部
发布时间2026/11/11 14:09
详情描述
11月11日上午,柬埔寨劳工与职业培训部及合作伙伴在金边Shangri-La酒店举办第3届全国劳工经济会议,为期两天。会议由副首相兼财经部长翁本莫尼洛主持开幕,主题为“东盟背景下的劳工市场转型与柬埔寨经济过渡:技能、技术与不确定性中的韧性”。相关部委、联合国驻柬协调员、国际劳工组织驻柬老泰办事处代表、发展伙伴、雇主与工人代表等330余人参会。
劳工部长兴索在开幕式上表示,该会议是基于证据讨论劳工市场、劳动生产率、技能和工作未来的平台。今年主题对应柬埔寨与地区正进入的新转折,包括经济结构转型、数字化、人工智能应用、人口结构变化、气候变化、全球供应链重组,以及柬埔寨为2029年脱离最不发达国家行列所做的准备。会议议题涉及提升技能与竞争力、推动非正规经济转入正规体系、扩大社会保障覆盖
📋 简要摘要 ▸
劳工部与合作伙伴11月11日在金边召开第3届全国劳工经济会议,为期两天,主题为「东盟背景下的劳工市场转型与柬埔寨经济过渡:技能、技术与不确定性中的韧性」,由副首相兼财经部长翁本莫尼洛主持开幕。议题涵盖提升技能与竞争力、推动非正规经济转入正规体系、扩大社会保障覆盖,以及通过公私合作加强技能发展和融资可持续性。
📋 完整原文 ▸
ក្រសួងការងារ និងដៃគូសហការរៀបចំសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ រយៈពេល២ថ្ងៃ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន”
(ភ្នំពេញ)៖ សន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល” ត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Xiaoyan Qian នាយិកាក្រុមការងារនៃកម្មវិធីការងារសមរម្យ និងជានាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ដៃគូអភិវឌ្ឍន៍ តំណាងនិយោជក តំណាងកម្មករនិយោជិត ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិសរុបជាង៣៣០នាក់។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សន្និសីទថ្នាក់ជាតិនេះជាវេទិកាសម្រាប់ការពិភាក្សាទៅលើបញ្ហាទីផ្សារការងារ ផលិតភាពការងារ ជំនាញ និងអនាគតនៃការងារដោយផ្អែកលើភស្តុតាង។ ប្រធានបទដ៏សំខាន់នាឆ្នាំនេះ ឆ្លើយតបនឹងបច្ចុប្បន្នភាពកម្ពុជា និងតំបន់ ដែលកំពុងឈានចូលរបត់ថ្មីតាមរយៈការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) បម្រែបម្រួលប្រជាសាស្ត្រ ការប្រែប្រួលអាកាសធាតុ ការវិភាជឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។
សន្និសីទឆ្នាំនេះ ក៏បានដាក់បញ្ចូលសកម្មភាពថ្មីៗ ដូចជា ការជ្រើសរើសអត្ថបទស្រាវជ្រាវ ការៀបចំកិច្ចពិភាក្សាតុមូលស្តីពីការភ្ជាប់ភស្តុតាងទៅនឹងគោលនយោបាយ និងការតាំងបង្ហាញនវានុវត្តទីផ្សារការងារ ដើម្បីធានាថាលទ្ធផលនៃសន្និសីទនេះនឹងផ្តល់ជាធាតុចូលប្រកបដោយភស្តុតាងវិទ្យាសាស្ត្ររឹងមាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីពន្លឿនបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច វិសិដ្ឋកម្មឧស្សាហកម្ម និងឆ្លើយតបនឹងដំណើរអន្តរកាលសេដ្ឋកិច្ច ក្រសួងចាត់ទុកការកសាង "ភាពធន់" និង "ផលិតភាព" នៃកម្លាំងពលកម្មជាអាទិភាពខ្ពស់បំផុត ដោយពន្លឿនបញ្ចប់ការរៀបចំនិងអនុវត្តនូវឯកសារគោលនយោបាយជាតិដ៏មានតម្លៃ សម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងមួយទសវត្សរ៍បន្ទាប់ គឺ (១) គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥ និង (២) គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនពីវឌ្ឍនភាពសំខាន់ៗនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពកម្មករនិយោជិត អភិវឌ្ឍមូលធនមនុស្ស និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា សន្និសីទនេះនឹងបន្តដើរតួនាទីជាវេទិកាដ៏សំខាន់ ជំរុញការពិភាក្សាគោលនយោបាយផ្អែកលើភស្តុតាង ដើម្បីធានាថាបរិវត្តកម្មទីផ្សារការងារកម្ពុជាមានភាពប្រទាក់ក្រឡាគ្នាជិតស្និទ្ធទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាក់ជាតិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានសហការរៀបចំសន្និសីទប្រចាំឆ្នាំនេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ។ ឯកឧត្តមមានប្រសាសន៍ថា សន្និសីទនេះជាការបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជា “អាទិភាពគន្លឹះ” ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីតម្រង់ទិស និងជាយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មទីផ្សារការងារ និងការកសាងមូលធនមនុស្សដើម្បីធានាភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជា៖ ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ តាមពេលជាក់ស្តែង និងតាមតំបន់, ការបន្ស៊ីការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់, ការត្រៀមលក្ខណៈចាប់យកកាលានុវត្តភាពពី “បរិវត្តកម្ម” និង “អន្ដរកាលកម្ម”, ការពង្រឹងភាពប្រកួតប្រជែង, ការជំរុញអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីកកិច្ចគាំពារសង្គម និងការពង្រឹងចីរភាពហិរញ្ញប្បទាន និងភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍជំនាញជាដើម៕
#MLVT #HENGSour