司法部代表赴马德望 慰问殉职边防守卫家属送慰问金

司法部代表赴马德望 慰问殉职边防守卫家属送慰问金
司法部代表赴马德望 慰问殉职边防守卫家属送慰问金
司法部代表赴马德望 慰问殉职边防守卫家属送慰问金
司法部代表赴马德望 慰问殉职边防守卫家属送慰问金
司法部代表赴马德望 慰问殉职边防守卫家属送慰问金
司法部代表赴马德望 慰问殉职边防守卫家属送慰问金
司法部代表赴马德望 慰问殉职边防守卫家属送慰问金
1/7
分类社会
事件时间2026-11-20
地点马德望
来源柬埔寨司法部
发布时间2026/11/21 08:34

详情描述

11月20日,司法部代表翁索帕林受副首相兼司法部长盖里委派,前往马德望省特摩谷县,吊唁在执行边界任务期间因病去世的边防人员宾利南,并向家属转交首相夫妇的慰问金。官方通稿未公布抚恤金额及后续保障措施。
📋 完整原文 ▸
ឯកឧត្តម អ៊ួង សុភារិន្ទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ព្រឹន្ទបាលឯក ភិន លីណាន់ ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងពេលបំពេញភារកិច្ចនៅតាមបណ្ដោយព្រំដែន ====================   បាត់ដំបង៖ នៅថ្ងៃសុក្រ ១១កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រឹន្ទបាលឯក ភិន លីណាន់ ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មនៅតាមបណ្ដោយព្រំដែន។ ក្នុងឱកាសនេះដែរ, ឯកឧត្តម អ៊ួង សុភារិន្ទ ក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសារលិខិតរំលែកមរណទុក្ខនិងថវិការបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ជូនដល់ក្រុមគ្រួសារសព នៅគេហដ្ឋានសពស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។