柬埔寨勋爵协会参加独立日73周年圣火点燃仪式










分类时政
事件时间2026-11-09
地点金边
来源柬埔寨勋爵协会
发布时间2026/11/09 13:38
详情描述
2026年11月9日星期一上午,柬埔寨勋爵协会主席李永发指派副会长文胡博士率协会代表团,在金边出席国家独立73周年皇家胜利圣火点燃仪式。该仪式对应1953年11月9日柬埔寨取得完全独立的历史节点,从1953年11月9日至2026年11月9日整73年。
出席这场仪式的除王室代表外,还包括参议院、国会、宪法委员会及法院机构代表,政府高级官员与公务员、武装力量,以及青年、学生和大量民众。协会方面称,仪式规模体现国家层面对这一日期的重视程度。仪式具体举办场所、开始时间与到场人数,原始发布未予披露。
仪式的纪念对象是西哈努克国父为争取国家独立所作的皇家使命,同时向历代为维护独立、主权、领土完整和国家命运自主而付出的军民表达感恩。这也是独立日在柬埔寨官方叙事中兼具纪念与感恩双重含义的原因。
从组织安排看,此次由文胡以“负责11月轮值”的副会长身份带队,说明协会对这类国家仪式的出席采取按月分工、指定带队人的做法,而非临时指派。协会在发布中表示,私营部门参与国家纪念活动,体现其与国家机构、民众共同铭记历史;协会将独立、和平与稳定视为社会经济发展的基础,并称将继续配合政府及相关国家机构,参与推动柬埔寨经济与社会发展。
对在柬中资企业、华人商界及本地社团而言,这一信息有两处可用:一是独立日纪念活动属于政商界集体出席的固定场合,行业团体通常按内部轮值机制派员参加,可据此判断自身所属商协会的出席惯例;二是若需了解勋爵协会后续同类活动的出席与报名安排,可留意其官方渠道发布的通知,具体时间、地点以协会发布为准,不要依据转述信息安排行程。
📋 简要摘要 ▸
2026年11月9日上午,柬埔寨勋爵协会主席李永发指派副会长文胡率协会代表团,出席在金边举行的国家独立73周年皇家胜利圣火点燃仪式。该仪式纪念1953年11月9日柬埔寨获得完全独立,为国家历史性纪念日,政府高层、王室代表及各界团体均到场参加。
📋 完整原文 ▸
**សមាគមឧកញ៉ាកម្ពុជា ចូលរួមព្រះរាជពិធីប្រទានភ្លើងទៀនជ័យ ក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា**
**ភ្នំពេញ៖** នាព្រឹកថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមព្រះរាជពិធីប្រទានភ្លើងទៀនជ័យ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣–៩ វិច្ឆិកា ២០២៦) ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបានឯករាជ្យពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង យុវជន យុវតី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាអបអរសាទរ និងរំលឹកនូវអត្ថន័យដ៏ជ្រាលជ្រៅនៃទិវាបុណ្យឯករាជ្យជាតិ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជបេសកកម្មទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះ ទិវាដ៏មានអត្ថន័យនេះ ក៏ជាឱកាសរំលឹក និងសម្តែងនូវកតញ្ញុតាធម៌ចំពោះវីរភាព និងពលិកម្មដ៏ថ្លៃថ្លារបស់វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានរួបរួមសាមគ្គីគ្នាក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងភាពជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងព្រះរាជពិធីនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការចូលរួមរបស់វិស័យឯកជនជាមួយស្ថាប័នជាតិ និងប្រជាពលរដ្ឋ ក្នុងការចងចាំ និងដឹងគុណចំពោះព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ» ព្រមទាំងការលះបង់របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវឯករាជ្យ អធិបតេយ្យ និងសន្តិភាពសម្រាប់មាតុភូមិកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា បន្តប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ការគោរព និងការដឹងគុណចំពោះបុព្វបុរស ដោយចាត់ទុកឯករាជ្យជាតិ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។
ក្នុងស្មារតីនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិពាក់ព័ន្ធ ក្នុងការថែរក្សាតម្លៃនៃឯករាជ្យ សន្តិភាព និងស្ថិរភាព ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ រីកចម្រើន និងប្រកបដោយចីរភាព។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation)
🌏 [Website](https://cambodianoknha.org/)
🌐[Telegram](https://t.me/cambodianoknhaassociation)
🌐 [X(Twitter) ](https://x.com/cambodianoknha)
🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA)
🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)