劳工部赴柏威夏省慰问边防部队 强化结对关系

分类政务
事件时间2026-10-03
地点柏威夏省
来源柬埔寨国家电视台
发布时间2026/10/03 16:57
详情描述
2026年10月3日,柬埔寨劳工部国务秘书波潘代表劳工部部长兴速,率领代表团前往柏威夏省,慰问驻守当地的第7干预旅官兵。此次活动正值亡人节期间,旨在进一步加强劳工部与边防部队之间的“结对”关系。
在慰问现场,波潘向第7干预旅的指挥官及全体官兵转达了劳工部领导层的问候与赞赏。他代表劳工部向部队赠送了一批生活物资,以支持官兵的日常需求。波潘在讲话中对官兵在捍卫国家主权与领土完整过程中所展现的勇气与牺牲精神表示感谢,并对在战场上牺牲的烈士表达了悼念。
据了解,劳工部自2018年起便建立并保持了与边防部队的结对传统。此次慰问活动旨在通过连接“后方”与“前方”,体现政府部门对长期驻守边境地区、执行防卫任务官兵的关注与支持。
📋 简要摘要 ▸
劳工部国务秘书波潘代表部长兴速,率团前往柏威夏省慰问第7干预旅官兵,并赠送慰问品。此举旨在加强劳工部与边防部队的“结对”关系,肯定官兵在捍卫国家主权与领土完整中的贡献。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងនាំយកអំណោយសប្បុរសធម៌សម្រាប់តម្រូវការប្រចាំថ្ងៃប្រគល់ជូនបងប្អូនកងទ័ព។ សកម្មភាពនេះជាការបន្តប្រពៃណីដែលថ្នាក់ដឹកនាំក្រសួងបានអនុវត្តជាប្រចាំចាប់តាំងពីឆ្នាំ២០១៨ ដើម្បីតភ្ជាប់ និងពង្រឹង “សមរភូមិក្រោយ” ជាមួយនឹង “សមរភូមិមុខ” ព្រមទាំងបង្ហាញការយកចិត្តទុកដាក់ចំពោះកងទ័ពដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែន។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំក្តីនឹករឭក ការសួរសុខទុក្ខ និងការកោតសរសើរពីថ្នាក់ដឹកនាំ ជូនចំពោះមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំងសម្តែងការដឹងគុណចំពោះភាពអង់អាចក្លាហាន ការលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីកម្មរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការពារទឹកដីកន្លងមក។ ក្នុងនោះ ឯកឧត្តមបានរំឭកដល់វីរកងទ័ពដែលបានពលីជីវិតលើសមរភូមិ និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ពទាំងអស់បានទៅកាន់សុគតិភព។
ឯកឧត្តមបានគូសបញ្ជាក់ថា ការយកទ្រូង និងយកជីវិត ព្រមទាំងការលះបង់របស់វីរកងទ័ព មិនត្រឹមតែជាការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាក់ព័ន្ធនឹងការការពារអត្តសញ្ញាណ វប្បធម៌ ព្រះមហាក្សត្រ សេ