皇家金边大学开展教学质量模拟评估 涵盖英语及教育管理










地点金边
来源金边皇家大学
发布时间2026/08/25 15:15
详情描述
皇家金边大学于2026年8月25日至27日开展教学质量模拟评估活动。此次评估旨在审查学校的教学质量,并根据高等教育质量保证原则进行持续改进。
评估范围涵盖两个专业课程:英语教育(TEFL)学士学位,以及教育管理与学校社区战略(B.Ed LUP)学士学位。
本次活动由首席评估员Casey Barnett(CFA, FCCA, MBA)带领评估团队、评估员及观察员共同执行。皇家金边大学校长Jet Chely教授、高等教育总局局长Mak Ngoy以及校方相关领导、教授共同参与了此次评估过程。
该模拟评估主要面向在校学生的相关课程体系,通过对教学实践的审查,识别现有课程的优势与不足,从而为正式的质量评估做好准备,以确保教学内容符合教育领域及社会发展的需求。
📋 简要摘要 ▸
皇家金边大学于8月25日至27日开展教学质量模拟评估,重点审查英语教育及教育管理专业,旨在提升高等教育质量,满足社会需求。
📋 完整原文 ▸
ការវាយតម្លៃសាកល្បងកម្មវិធីសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំ កម្មវិធីវាយតម្លៃសាកល្បង (Mock Assessment Program) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥–២៧ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការពិនិត្យ និងវាយតម្លៃគុណភាពកម្មវិធីសិក្សា ស្របតាមគោលការណ៍ធានាគុណភាព និងការកែលម្អជាបន្តបន្ទាប់ក្នុងវិស័យឧត្តមសិក្សា។
កម្មវិធីវាយតម្លៃសាកល្បងនេះ គ្របដណ្តប់លើកម្មវិធីសិក្សាចំនួន ២ រួមមាន៖
• បរិញ្ញាបត្រអប់រំ ភាសាអង់គ្លេស (TEFL)
• បរិញ្ញាបត្រអប់រំ ផ្នែកគ្រប់គ្រងអប់រំ និងនិងយុទ្ធសាស្ត្រសហគមន៍សាលារៀនក្នុងការអប់រំមធ្យមសិក្សា (B.Ed LUP Program)
កម្មវិធីនេះដឹកនាំដោយ លោក Casey Barnett, CFA, FCCA, MBA, Chief Assessor រួមជាមួយក្រុមអ្នកដឹកនាំការវាយតម្លៃ អ្នកវាយតម្លៃ និងអ្នកសង្កេតការណ៍។
កម្មវិធីវាយតម្លៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ឯកឧត្តម ម៉ក់ ង៉យ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងអ្នកពាក់ព័ន្ធរបស់សាកលវិទ្យាល័យ។
កម្មវិធីវាយតម្លៃសាកល្បងនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការពិនិត្យឡើងវិញលើការអនុវត្តកម្មវិធីសិក្សា កំណត់ចំណុចខ្លាំង និងចំណុចដែលត្រូវកែលម្អ ព្រមទាំងពង្រឹងការត្រៀមខ្លួនសម្រាប់ការវាយតម្លៃគុណភាពជាផ្លូវការ។
តាមរយៈដំណើរការនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ គុណភាពអប់រំ ការធានាគុណភាព និងការកែលម្អកម្មវិធីសិក្សាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យអប់រំ និងសង្គម។
#RUPP #QA #HigherEducation