柬埔寨卫生部召开第31次健康教育工作会议

发布时间2026/09/25 17:30

政策详情

2026年9月25日,柬埔寨卫生部在国家健康促进中心(NCHP)召开第31次健康教育工作会议。卫生部国务秘书兼健康教育与促进工作组组长奥·万丁主持会议,来自卫生部各专业部门及相关国际组织的26名代表出席。 本次会议旨在更新健康教育信息,并就相关宣传策略进行讨论与意见征询。会议议程涵盖了多项公共卫生领域的宣教内容: 一、药品、食品、医疗器械及化妆品部门展示了关于“药品使用”的宣传海报。 二、心理健康与药物滥用部门介绍了通用心理健康教育信息。 三、国家健康促进中心与国会工作组合作,展示了“工厂心理健康护理”宣传视频。 四、国家健康促进中心发布了“了解您的健康指标,实现健康生活”主题宣传信息。 五、会议还展示了预防疟疾复发、登革热手机宣传信息,以及“HPV宫颈癌疫苗接种”宣传视频。 参会单位包括卫生部下属的疾病预防、心理健康、药品食品、母婴保健、艾滋病与性病防治、血液中心、疟疾与寄生虫防治、结核病与麻风病防治等部门,以及联合国儿童基金会(UNICEF)、CHAI、FHI-360和RACHA等国际合作伙伴。
📋 简要摘要 ▸
卫生部国务秘书奥·万丁主持第31次健康教育工作会议,旨在更新健康教育信息并讨论相关宣传策略。
📋 完整原文 ▸
កិច្ចប្រជុំក្រុមមន្ត្រីបង្គោល សម្រាប់ការងារអប់រំ និងលើកកម្ពស់សុខភាពលើកទី៣១។ —— រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញដឹកនាំ «កិច្ចប្រជុំក្រុមមន្ត្រីបង្គោលសម្រាប់ការងារអប់រំ និងលើកកម្ពស់សុខភាពលើកទី៣១» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការរៀបចំសារអប់រំសុខភាព ដែលបានឯកភាពគ្នានៅកិច្ចប្រជុំលេីកទី៣០ និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានធ្វេីបទបង្ហាញដោយមន្ត្រីបង្គោលនៃមជ្ឈមណ្ឌលជាតិ នាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចតទៅ៖ ១.ការធ្វើបទបង្ហាញផ្ទាំងសារអប់រំ (Poster) ស្ដីពី "ការប្រើប្រាស់ឱសថ" ដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។ ២.ការធ្វើបទបង្ហាញ ស្ដីពីសារអប់រំសុខភាពផ្លូវចិត្តជាទូទៅ ដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។ ៣.ការធ្វើបទបង្ហាញនូវវីដេអូសារអប់រំសុខភាពស្ដីពី "ការថែទាំសុខភាពផ្លូវចិត្ត នៅតាមរោងចក្រ" ដែលផលិតដោយក្រុមការងាររដ្ឋសភាជាតិ សហការដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។ ៤.ការធ្វើបទបង្ហាញសារអប់រំស្តីពី «ដឹងលេខសុខភាពរបស់អ្នក ដើម្បីជីវិតអ្នកមានសុខភាពល្អ» ដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។ ៥.ការបង្ហាញនូវសារអប់រំស្តីពី ការការពារជំងឺគ្រុនចាញ់កុំឱ្យត្រឡប់មកវិញ សារដាក់ក្នុងទូរស័ព្ទស្តីពីការការពារគ្រុនឈាម និងវីដេអូឃ្លីបនៃសារអប់រំស្ដីពី "ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV"។ កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៦នាក់ មកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាល អង្គការ UNICEF អង្គការ CHAI អង្គការ FHI-360 និងអង្គការ RACHA។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)