柬埔寨卫生部与印尼使馆深化医疗合作

分类卫生
事件时间2026-10-30
地点金边卫生部
来源柬埔寨卫生部
发布时间2026/10/30 16:31

详情描述

10月30日上午,柬埔寨卫生部长秦拉在位于金边的卫生部总部会见印度尼西亚驻柬使馆临时代办Krishnajie Partadireja及代表团一行,双方就强化卫生领域合作、以及在全球卫生事务上的立场交换意见。柬方在会上表示,两国在双边、东盟及多边框架下的卫生合作已有基础,并提到这一合作对提升两国民众健康与福祉的作用。 会谈涉及的合作方向包括:卫生人力资源开发、卫生管理与公共健康经验交流、医院服务、卫生安全保障、传染病防控的准备与应对,以及数字健康和卫生信息系统方面的经验共享。双方讨论的是继续强化和扩大上述合作的可能性。 此次为礼节性会见与工作讨论,双方未签署协议,也未公布具体项目、资金安排或推进时间表。对在柬人员来说,这类会谈短期内不会改变就医、医疗保险或医疗执业方面的现行规定。真正可能产生实际影响的,是后续是否落地人员培训名额、医院对口合作、跨境传染病信息通报等可执行安排。 建议关注柬埔寨卫生部此后发布的相关合作文件;有与印尼方面开展医疗对接需求的机构,可先按现行规定办理,待细则明确后再作调整。
📋 简要摘要 ▸
10月30日上午,柬埔寨卫生部长秦拉在卫生部会见印度尼西亚驻柬使馆临时代办Krishnajie Partadireja及代表团,双方就强化卫生领域合作、全球卫生事务立场交换意见。会谈聚焦双边医疗协作机制建设,具体合作项目与时间表原文未披露。
📋 完整原文 ▸
ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូនេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល _____ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Krishnajie Partadireja ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ព្រមទាំងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល។ ក្នុងជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកភារធារីស្តីទី និងគណៈប្រតិភូ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ដែលបានរួមចំណែកដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកគ្រប់គ្រងសុខាភិបាល សុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យ ការពង្រឹងសន្តិសុខសុខភាព ការត្រៀមខ្លួន និងឆ្លើយតបនឹងជំងឺឆ្លង ព្រមទាំងការចែករំលែកបទពិសោធន៍ផ្នែកសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល។ ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកភារធារីស្តីទី និងគណៈប្រតិភូ ដែលបានចូលរួមផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពស្ថាបនា និងបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ឥណ្ឌូណេស៊ី ក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter](https://x.com/MohCambodia)) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)