柬埔寨首届睡眠医学年会金边举行 聚焦睡眠障碍诊疗

分类医疗健康
事件时间2026-11-07
地点金边
来源柬埔寨卫生部
发布时间2026/11/09 09:47

详情描述

柬埔寨睡眠医学协会首届年度睡眠医学会议11月7日在金边索卡酒店举行,主题定为“睡眠好、生活更美好”。经济、社会与文化理事会主席与卫生部国务秘书代表卫生部长共同主持开幕式。会议集中讨论睡眠障碍的筛查、诊断与治疗路径,并推动本地睡眠医学专科人才培养与学术交流机制建立。
📋 完整原文 ▸
សន្និសីទប្រចាំឆ្នាំ លើកទី១ វេជ្ជសាស្រ្តដំណេក នៃសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា ក្រោមប្រធានបទ “ដំណេកប្រសើរ ជីវិតស្រស់បំព្រង !”  ———— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងការបើកកម្មវិធី «សន្និសីទប្រចាំឆ្នាំលើកទី១ វេជ្ជសាស្រ្តដំណេក នៃសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងពិធីនេះក៏មានការនិមន្តចូលរួមរបស់ សម្ដេច ព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព (វជិរប្បញ្ញោ) ព្រះអគ្គលេខាធិការរងថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានធ្វើការបកស្រាយបង្ហាញអំពីការសមាធិនិងការសម្រាកដែលមានគុណភាព។   នាឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមាគមវេជ្ជសាស្ត្រ ដំណេកនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងកកើតឡើង ប្រមូលផ្តុំអ្នកជំនាញទាំងជាតិ និងអន្តរជាតិ រួមចំណែកក្នុងការបង្កើតឱ្យមានឡើងនូវ «វេជ្ជសាស្រ្តដំណេក»។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃសុខភាពដំណេក ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល និងជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវឌ្ឍនភាពវិទ្យាសាស្ត្រថ្មីៗ ពាក់ព័ន្ធនឹងការបង្ការ ការរកឃើញជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺទាក់ទងនឹងដំណេកដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី «លើកទឹកចិត្តអោយគ្រប់ជំនាញវេជ្ជសាស្ត្រកាន់តែកៀកកឹតជិតគ្នាដោះស្រាយបញ្ហាសុខភាពស្មុគ្រស្មាញនៃអ្នកជំងឺយើងម្នាក់ៗ (patient/family centered care culture) ដែលការថែទាំព្យាបាលគឺមិននៅត្រឹមជោគជ័យព្យាបាលរាងកាយ(physical care) ប៉ុណ្ណោះទេ គឺថែមទាំងការគាំទ្រផ្លូវចិត្ត និងស្មារតី (mental and spiritual support) ដែលទាំអស់រួមគា្នទើបអាចនិយាយបានថាការថែទាំព្យាបាលពេញលេញ»។ សមាគមបានលើកឡើង អំពីសារៈសំខាន់នៃដំណេក ដែលជាកត្តាមូលដ្ឋានដ៏ចាំបាច់ សម្រាប់សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងគុណភាពជីវិត។ ជំងឺទាក់ទងនឹងដំណេក ជាពិសេសជំងឺស្ទះផ្លូវដង្ហើមពេលគេង (OSA) គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ និងបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងប៉ះពាល់ដល់សមត្ថភាពការងារ និងសុវត្ថិភាពក្នុងជីវភាពប្រចាំថ្ងៃ។ ពាក់ព័ន្ធនឹងប្រធានបទសំខាន់នៃសន្និសីទ «ដំណេកប្រសើរ ជីវិតស្រស់បំព្រង» បានសង្កត់ធ្ងន់ថាការលើកកម្ពស់គុណភាពដំណេក និងការគ្រប់គ្រងជំងឺទាក់ទងនឹងដំណេកឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយកែលម្អសុខភាពនិងគុណភាពជីវិត របស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកក្នុងការកាត់បន្ថយផលវិបាកនៃជំងឺមិនឆ្លង។ ដូច្នេះ ការពង្រឹងការយល់ដឹង ការធ្វើរោគវិនិច្ឆ័យ ឱ្យបានទាន់ពេលវេលា និងការផ្តល់ការព្យាបាលសមស្រប ប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់ ក្នុងការឆ្លើយតបទៅ នឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សន្និសីទវិទ្យាសាស្ត្របានផ្តោតលើប្រធានបទសំខាន់ៗចំនួន១២ រួមមាន បន្ទុកនៃជំងឺទាក់ទងនឹងដំណេកនៅទូទាំងពិភពលោក យន្តការបង្កជំងឺ ការរកឃើញជំងឺនៅដំណាក់កាលដំបូង ផលប៉ះពាល់នៃជំងឺស្ទះផ្លូវដង្ហើមពេលគេងទៅលើប្រព័ន្ធបេះដូង និងសរសៃឈាម ប្រព័ន្ធប្រសាទ ផ្នែកត្រចៀកច្រមុះ និងបំពងក ផ្នែកមាត់ធ្មេញ និងសុខភាពផ្លូវចិត្ត ព្រមទាំងទំនាក់ទំនងរវាងជំងឺធាត់ និងជំងឺស្ទះផ្លូវដង្ហើមពេលគេង។ លើសពីនេះ សន្និសីទក៏បានលើកយកវឌ្ឍនភាពថ្មីៗ នៃការព្យាបាលជំងឺទាក់ទងនឹងដំណេកមកពិភាក្សា ជាពិសេសការព្យាបាលដោយម៉ាស៊ីនសម្ពាធខ្យល់វិជ្ជមាន (CPAP) ការគ្រប់គ្រងការព្យាបាលដោយ PAP ការវាយតម្លៃ និងគ្រប់គ្រងបញ្ហាផ្លូវដង្ហើមខាងលើ ការគ្រប់គ្រងបញ្ហាផ្លូវចិត្ត ព្រមទាំងការព្យាបាលតាមវិស័យទន្តសាស្រ្ត នៃវេជ្ជសាស្ត្រដំណេក និងការប្រើប្រាស់ឧបករណ៍ក្នុងមាត់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងការថែទាំអ្នកជំងឺ។ ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានអំពាវនាវដល់សមាជិកសមាគម និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់បន្តកិច្ចសហការក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញទៀងទាត់ ជាមួយសមាគមវិទ្យាសាស្ត្រ និងគណៈវិជ្ជាជីវៈ បន្តតម្កល់ខ្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សំដៅគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពអ្នកជំងឺ។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)