柬埔寨新闻部代表团参加首届CICA媒体论坛








分类外交
事件时间2026-10-01
地点巴库
来源柬埔寨通讯社
发布时间2026/10/01 16:49
详情描述
2026年10月1日,首届“CICA媒体论坛”(First CICA Media Forum)在阿塞拜疆首都巴库举行。柬埔寨新闻部副国务秘书普拉·塔文阿米达(Prak Thav Amida)作为新闻部部长内特·帕克特拉(Neth Pheaktra)的代表,率领柬埔寨代表团出席此次会议。
本次论坛由阿塞拜疆媒体发展署主办,主题为“在分裂的世界中通过媒体建立信任”。会议汇集了来自亚洲相互协作与信任措施会议(CICA)成员国的政府高级官员、媒体机构负责人及传播领域专家,旨在加强区域信息安全与媒体合作。
论坛期间,与会代表围绕提升公众信任、分享道德新闻报道经验、打击虚假信息以及应对人工智能技术带来的挑战等议题展开讨论。会议通过两场圆桌会议深入探讨了相关领域:第一场会议聚焦阿塞拜疆担任主席国期间的区域合作倡议与成果;第二场会议则探讨媒体在增强社会凝聚力和促进跨文化对话中的作用,普拉·塔文阿米达受邀担任该场会议的演讲嘉宾。
出席论坛开幕式的嘉宾包括阿塞拜疆总统助理兼总统办公厅外交政策部主任希克马特·哈吉耶夫(Hikmat Hajiyev)、CICA秘书长凯拉特·萨里拜(Kairat Sarybay)以及阿塞拜疆总统特别任务代表哈拉夫·哈拉福夫(Khalaf Khalafov)。此次活动旨在通过媒体交流,推动区域内信息互联互通与合作。
📋 简要摘要 ▸
柬埔寨新闻部代表团出席在巴库举行的首届CICA媒体论坛,旨在加强区域信息安全与媒体合作。
📋 完整原文 ▸
គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមវេទិកាប្រព័ន្ធផ្សព្វផ្សាយ CICA លើកទី១ នៅរដ្ឋធានីបាគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងការកសាងទំនុកចិត្តព័ត៌មាន
(រដ្ឋធានីបាគូ-អាស៊ែបៃហ្សង់) គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុង «វេទិកាប្រព័ន្ធផ្សព្វផ្សាយ CICA លើកទី១» (First CICA Media Forum) នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដើម្បីរួមចំណែកពង្រឹងសន្តិសុខព័ត៌មាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសារព័ត៌មានក្នុងទ្វីបអាស៊ី។
វេទិកាអន្តរជាតិកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (Media Development Agency of the Republic of Azerbaijan) ក្រោមមូលបទដ៏មានសារៈសំខាន់គឺ «ការកសាងទំនុកចិត្តតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពលោកដែលមានការបែកបាក់» (“Building Trust through Media in a Polarized World”)។
វេទិកានេះបានប្រមូលផ្តុំនូវមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកជំនាញការទំនាក់ទំនងមកពីបណ្តាប្រទេសជាសមាជិកសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) យ៉ាងច្រើនកុះករ។
វេទិកានាពេលនេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ព្រមទាំងពិភាក្សាផ្លាស់ប្តូរទស្សនទានជុំវិញការលើកកម្ពស់ទំនុកចិត្តសាធារណៈ ការចែករំលែកបទពិសោធន៍ក្នុងការរាយការណ៍ព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនេះ អង្គវេទិកា ក៏បានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅលើវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ក៏ដូចជាការឆ្លើយតបចំពោះបញ្ហាប្រឈម និងកាលានុវត្តភាពថ្មីៗដែលកើតចេញពីការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបណ្តាញទំនាក់ទំនងសង្គម។
ពិធីបើកជាផ្លូវការនៃវេទិកា ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឥស្សរជនជាន់ខ្ពស់ រួមមាន លោក Hikmat Hajiyev ជំនួយការប្រធានាធិបតី និងជាប្រធាននាយកដ្ឋានកិច្ចការគោលនយោបាយការបរទេសនៃខុទ្ទកាល័យប្រធានាធិបតីអាស៊ែបៃហ្សង់ ឯកអគ្គរដ្ឋទូត Kairat Sarybay អគ្គលេខាធិការ CICA និង លោក Khalaf Khalafov តំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ទទួលបន្ទុកបេសកកម្មពិសេស។
វេទិកាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល តាមរយៈសម័យប្រជុំតុមូលចំនួនពីរ រួមមាន៖
១. សម័យប្រជុំទី១៖ __«អាស៊ែបៃហ្សង់ក្នុងនាមជាប្រធានដឹកនាំ៖ គំនិតផ្តួចផ្តើម កិច្ចសហប្រតិបត្តិការ និងលទ្ធផល» (Azerbaijani Chairmanship: Initiatives, Cooperation, Results)__ ដែលពិនិត្យលើវឌ្ឍនភាព និងគំនិតផ្តួចផ្តើមក្នុងក្របខ័ណ្ឌតំបន់។
២. សម័យប្រជុំទី២៖ __«តួនាទីនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការកសាងសាមគ្គីភាពសង្គម និងការជំរុញកិច្ច សន្ទនាអន្តរវប្បធម៌» (The Role of the Media in Strengthening Social Cohesion and Intercultural Dialogue)__ ដែលផ្តោតលើការប្រើប្រាស់ព័ត៌មានពិតដើម្បីបង្កើតការយោគយល់គ្នា ដែលក្នុងនោះ ឯកឧត្តម ប្រាក់ ថាវអមិដា ក៏ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសផងដែរ។
ក្រៅពីកិច្ចពិភាក្សាខាងលើ អង្គវេទិកាបានផ្លាស់ប្តូរបទពិសោធន៍យ៉ាងទូលំទូលាយលើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ព្រមទាំងការទាញយកផលប្រយោជន៍ និងការគ្រប់គ្រងហានិភ័យពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) លើប្រព័ន្ធផ្សព្វផ្សាយទំនើប។
វត្តមានរបស់គណៈប្រតិភូកម្ពុជា ដែលរួមមានថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន ព្រមទាំងតំណាងអ្នកសារព័ត៌មានជាតិ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមចំណែកយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន សន្តិសុខព័ត៌មាន និងការកសាងស្ពានមិត្តភាពរវាងប្រជាជាតិទាំងឡាយតាមរយៈវិស័យព័ត៌មាន៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia