洪玛尼副总理主持金边公立学校教师内部选拔考试

分类教育
事件时间2026-10-15 06:30
地点金边皇家行政学院
来源公共职能信息
发布时间2026/10/15 08:37
详情描述
2026年10月15日早晨6时30分,金边皇家行政学院举行了公立学校教师内部选拔考试的试卷开封及阅卷工作启动仪式。此次考试旨在选拔全国公立学校的在职教师,将其调配至金边市的公立教育机构,以填补当地的教学需求缺口。
副总理兼公务部部长、考试组织委员会主席洪玛尼出席仪式,并现场开启了试卷存放室的封条。此举旨在确保阅卷工作在正式开始前,各项程序符合标准并具备公正性。
为保障阅卷过程的透明度与准确性,所有环节均严格遵循考试标准规定。从试卷密封条切割、秘密代码登记到后续的阅卷流程,均在反腐败机构(ACU)、评估小组、大学代表、志愿者观察员的监督下进行。此外,教育部、青年和体育部以及经济和财政部的代表也参与了协作并担任现场见证人。
此次进入阅卷阶段的试卷,均来自已于10月14日下午完成考试的教师候选人。
📋 简要摘要 ▸
10月15日,洪玛尼副总理在皇家行政学院主持教师内部选拔考试开考仪式,旨在将全国公立学校教师调配至金边以满足教学需求。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកស្លាកនីតិវិធី (Seal) បន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីចាប់ផ្តើមដំណើរការកែនាព្រឹកនេះ
នាព្រឹកព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ ចាប់ផ្ដើមពីម៉ោង ៦:៣០នាទីព្រឹក ដំណើរការបើកប្រអប់ និងកែសន្លឹកកិច្ចការនៃការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យផ្ទាល់ និងធ្វើការបើកស្លាកនីតិវិធី (Seal) បន្ទប់តម្កល់សន្លឹកកិច្ចការ ដើម្បីធានាបាននូវសុក្រឹតភាព និងភាពត្រឹមត្រូវ មុននឹងប្រគល់ជូនអនុគណៈកម្មការ ដើម្បីដំណើរការកែ។
ដើម្បីធានាសុក្រឹតភាព និងផ្តល់ទំនុកចិត្កក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន គ្រប់ដំណាក់កាលទាំងអស់ ទាំងការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខកូដសម្ងាត់ និងការអនុវត្តនីតិវិធីនានា គឺត្រូវបានអនុវត្តឡើងស្របតាមបទប្បញ្ញត្តិស្តង់ដាប្រឡង និងស្ថិតក្រោមការឃ្លាំមើល និងត្រួតពិនិត្យជាប់ជាប្រចាំ ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អនុគណៈកម្មការពិនិត្យនិងវាយតម្លៃ ព្រមទាំងអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ព្រមទាំងមានការចូលរួមសហការ និងធ្វើជាសាក្សីផ្ទាល់ពីសំណាក់តំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សូមជម្រាបថា សន្លឹកកិច្ចការដែលកំពុងដំណើរការនាព្រឹកនេះ គឺជាសន្លឹកកិច្ចការរបស់បេក្ខជនជាលោកគ្រូ អ្នកគ្រូ ដែលទើបតែបានបញ្ចប់ដំណើរការប្រឡងប្រជែងផ្ទៃក្នុងយ៉ាងជោគជ័យ កាលពីរសៀលម្សិលមិញនេះ។