柬泰边境发生爆炸事件 4名柬埔寨士兵受伤 国防部介入调查
分类边境安全
事件时间2026-07-05 12:35
地点奥多棉吉省班迭安比县
来源CNC热闻
发布时间2026/07/06 18:13
详情描述
7月5日中午12时35分,柬埔寨士兵在奥多棉吉省班迭安比县库克蒙乡的边境区域执行巡逻任务时发生爆炸,造成4名士兵受伤。
据国防部发言人介绍,事发地点位于班迭安比县库克蒙乡的腰果园附近。当时,柬埔寨巡逻队在经过铁丝网区域时,与正在另一侧巡逻的泰国军队相遇。当柬方巡逻队行进至该区域后方时,一枚炸弹突然爆炸,导致4名柬埔寨士兵被弹片击中受伤。目前,伤者已被送往医院,正在接受医疗团队的救治。
针对此次爆炸事件,前线指挥部及相关专家组已介入调查,以查明事件真相。
柬埔寨国防部重申,将继续严格遵守并履行柬泰边境相关协议,包括2025年12月27日柬泰边境委员会(GBC)特别会议的联合声明,以及2025年10月26日签署的柬泰和平协议,致力于维护边境地区的和平与稳定。
📋 简要摘要 ▸
7月5日中午,柬埔寨士兵在奥多棉吉省班迭安比县巡逻时,在与泰国军队巡逻区域交界处遭遇爆炸,造成4名士兵受伤。国防部发言人表示,目前伤者正在接受治疗,相关部门正对爆炸原因进行深入调查,并重申将严格遵守柬泰边境协议以维护和平稳定。
📋 完整原文 ▸
អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់កម្ពុជា ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់
យោងតាមអ្នកនាំពាក្យ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងកម្ពុជា បានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជា បានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់កម្ពុជា ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។
ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជន។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕