卫生部长出席东盟卫生部长非正式会议








分类国际会议
事件时间2026-09-10
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/10 18:03
详情描述
2026年9月10日下午2时30分,柬埔寨卫生部部长钱拉教授在马来西亚吉隆坡出席了东盟卫生部长与世界卫生组织(WHO)东南亚区域办事处(SEARO)及西太平洋区域办事处(WPRO)代表的非正式会议。本次会议主题为“健康的东盟:共同迈向公平且面向未来的卫生系统”,由第17届东盟卫生部长会议主席、马来西亚卫生部长主持,东盟成员国卫生部长及世卫组织区域代表参会。
钱拉在会上发表了题为“创造协同效应:设定区域共同优先事项以进一步提升卫生系统”的讲话。他强调,东盟与世卫组织应建立更紧密的区域医疗连接,目标不在于建立额外的组织架构,而是通过实质性的合作实现更显著的公共卫生效益。
针对加强东盟与世卫组织的合作,钱拉提出了三项关键优先事项:
第一,针对非传染性疾病,应持续巩固全民健康覆盖及应急响应成果,重点加强疾病预防与早期干预经验的交流。
第二,提升现有机制的运行效率,避免重复建设,将合作转化为可衡量、可评估的实际成果,并推动可持续的资金筹措。
第三,强化跨部门协作与东盟-联合国框架的对接,利用“同一健康”(One Health)方法,加强区域卫生安全行动计划,并深化在环境、灾害应对及社会保障等跨领域方面的合作。
钱拉表示,东盟与世卫组织需进一步整合卫生优先事项,将承诺转化为可量化的行动,以构建稳健、公平且具备未来应对能力的卫生系统。
📋 简要摘要 ▸
卫生部长出席东盟卫生部长与世卫组织区域代表的非正式会议,强调应建立更紧密的区域医疗连接,以实现更显著的公共卫生效益。
📋 完整原文 ▸
កិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និងតំណាង អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)៖ «គោលដៅរបស់យើងមិនមែនជាការបង្កើតរចនាសម្ព័ន្ធបន្ថែមទេ ប៉ុន្តែជាការបង្កើតការតភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ ដោយលើសពីការបង្កើតគំនិតផ្តួចផ្តើម គឺដើម្បីបង្កើតឱ្យមានផលទទួលបានជាវិជ្ជមានកាន់តែធំធេង, ប្រសាសន៍អន្តរាគមន៍រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា។»
—————
ទីក្រុងគូឡាឡាំពួ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និងតំណាង អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ក្រោមប្រធានបទ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត» (Healthy ASEAN: Together Towards Equitable, Future-Ready Health Systems) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន និងតំណាងនាយកតំបន់ WHO SEARO និង WPRO។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើតកម្លាំងសរុប៖ ការកំណត់អាទិភាពរួមប្រចាំតំបន់ ដើម្បីលើកកម្ពស់ប្រព័ន្ធសុខាភិបាល » (Creating Synergies: Setting shared regional priorities to further enhance health systems) ដោយបានទាញការយកចិត្តទុកដាក់លើអាទិភាពគន្លឹះចំនួន ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសុខភាពពិភពលោក (WHO)៖
•១. ចំពោះជំងឺមិនឆ្លង: បន្តពង្រឹងសមិទ្ធផលក្នុងការគ្របដណ្តប់សុខភាពសកល និងការឆ្លើយតបគ្រោះអាសន្ន យកចិត្តទុកដាក់ការប្រយុទ្ធនឹងជំងឺមិនឆ្លង ផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងអន្តរាគមន៍តាំងពីដំណាក់កាលដំបូង។
•២. បង្កើនប្រសិទ្ធភាពយន្តការដែលមានស្រាប់ ពុំចាំបាច់បង្កើតយន្តការថ្មី បំប្លែងកិច្ចសហប្រតិបត្តិការទៅជាគោលដៅជាក់ស្តែង អាចវាស់វែងបាន និងកៀរគរហិរញ្ញប្បទានប្រកបដោយចីរភាព។
•៣. ភ្ជាប់អន្តរវិស័យ និងក្របខណ្ឌអាស៊ាន-អង្គការសហប្រជាជាតិ: ពង្រឹងរចនាសម្ព័ន្ធសុខាភិបាលតំបន់ (ផែនការសកម្មភាពតំបន់សម្រាប់សន្តិសុខសុខភាព) និងបង្កើនកិច្ចសហប្រតិបត្តិការឆ្លងវិស័យ (បរិស្ថាន, មហន្តរាយ, កិច្ចគាំពារសង្គម) ដោយប្រើប្រាស់វិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចថា អាស៊ាន និង WHO ត្រូវខិតខំធ្វើការប្រទាក់ក្រឡាបន្ថែមលើអាទិភាពសុខភាព ដោយបំប្លែងការប្តេជ្ញាចិត្តទៅជាសកម្មភាពដែលអាចវាស់វែងបាន ដែលនឹងអាចកសាងប្រព័ន្ធសុខាភិបាល រឹងមាំ មានភាពធន់ សមធម៌ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)