神舟23号乘组天宫空间站完成水稻种植实验 验证遗传稳定性
分类科技
地点天宫空间站
来源柬中时报
发布时间2026/08/02 14:36
详情描述
神舟23号乘组朱杨柱、张志远及赖嘉莹在天宫空间站驻留已超过2个月。近日,乘组成功完成“从种子到种子”的两代水稻种植实验,这是首次在低重力环境下开展此类实验,旨在验证植物的遗传稳定性。
除农业实验外,乘组还开展了多项科学研究与演练。在医学实验方面,航天员利用血管超声设备监测血液流动与心脏活动;同时,通过调整舱内光照系统,研究光照对心理状态及工作效率的影响。此外,乘组已完成针对舱内火灾等突发情况的应急撤离演练。
在日常健康管理方面,航天员持续监测生理指标,包括心率检测、眼部检查及身体质量测量,并按计划在空间站内进行跑步机锻炼,以应对长期驻留带来的生物学变化。
📋 简要摘要 ▸
神舟23号乘组朱杨柱、张志远及赖嘉莹在天宫空间站驻留超2个月,成功完成“从种子到种子”的两代水稻种植实验。此外,乘组还开展了血管超声医学实验、舱内光照心理影响研究及应急撤离演练,并持续监测航天员生理指标。
📋 完整原文 ▸
បន្ទាប់ពីស្នាក់នៅស្ថានីយអវកាស Tiangong អស់រយៈពេលជាង ២ខែ ក្រុមអវកាសយានិកចិនចំនួន ៣រូប នៃបេសកកម្ម Shenzhou-23 គឺ លោក Zhu Yangzhu, លោក Zhang Zhiyuan និងលោកស្រី Lai Ka-ying សម្រេចបានវឌ្ឍនភាពយ៉ាងលេចធ្លោលើការពិសោធន៍វិទ្យាសាស្ត្រ ដោយបានប្រមូលផល «ស្រូវគំរូ» ជំហានដំបូងដោយជោគជ័យ។ នេះជាការសិក្សាដំបូងបង្អស់លើការដាំដុះស្រូវបន្តវេនគ្នាពីរជំនាន់ «ពីគ្រាប់ពូជ ទៅជាគ្រាប់ពូជ» ក្នុងលក្ខខណ្ឌទំនាញផែនដីទាប ដើម្បីពិនិត្យមើលស្ថិរភាពហ្សែនរបស់រុក្ខជាតិ។
ក្រៅពីកសិកម្មអវកាស ក្រុមការងារបានធ្វើការពិសោធន៍វេជ្ជសាស្ត្រ ដោយប្រើប្រាស់ឧបករណ៍អេកូសាស្ត្រ ពិនិត្យសរសៃឈាម ដើម្បីសិក្សាពីលំហូរឈាម និងចលនាបេះដូង ព្រមទាំងបានកែសម្រួលប្រព័ន្ធពន្លឺក្នុងកាប៊ីន ដើម្បីសិក្សាពីឥទ្ធិពលពន្លឺលើផ្លូវចិត្ត និងប្រសិទ្ធភាពការងារ។ ពួកគាត់ក៏បានបញ្ចប់សមយុទ្ធជម្លៀសខ្លួនអាសន្ន ករណីមានអគ្គិភ័យកើតឡើងក្នុងតារាវិថីផងដែរ។
ចំពោះការថែទាំសុខភាព ក្រុមអវកាសយានិកបានពិនិត្យរាងកាយជាប្រចាំ ដូចជាការវាស់ចលនាបេះដូង ពិនិត្យភ្នែក និងប្រើប្រាស់ឧបករណ៍វាស់ម៉ាសរាងកាយក្នុងអវកាស ដើម្បីតាមដានការប្រែប្រួលជីវសាស្ត្រ ព្រមទាំងបានហាត់ប្រាណលើម៉ាស៊ីនរត់យ៉ាងសកម្ម នៅក្នុងស្ថានីយអវកាស៕