柬埔寨参议院团结大厦正式落成 旅游部部长出席仪式









分类政务
事件时间2026-08-21
地点金边
来源柬埔寨旅游部
发布时间2026/08/22 07:55
详情描述
2026年8月21日,柬埔寨参议院团结大厦在金边宗德莫国家宫举行落成典礼。柬埔寨国王西哈莫尼主持了此次仪式,旅游部部长胡哈出席活动。
团结大厦长79米、宽47米、高35米,共计4层半,采用平屋顶设计。该建筑由预应力混凝土和钢筋混凝土建造,外观呈现当代高棉建筑风格。
该大厦是在参议院主席洪森的倡议下建设,旨在应对参议院职能强化及工作量增长的需求,提升机构运作的效率、质量与可持续性。此外,该建筑的投入使用旨在落实参议院第五届任期的两项核心优先事项,即促进议会外交,以及加强与代表基层民众的选民之间的联系。
📋 简要摘要 ▸
柬埔寨参议院团结大厦在金边举行落成典礼,由西哈莫尼国王主持。该建筑长79米、宽47米,旨在加强参议院与民众及基层的联系,旅游部部长出席了此次仪式。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានរដ្ឋចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថា «វិមានសាមគ្គីភាព» មានវិមាត្របណ្តោយ ៧៩ម៉ែត្រ ទទឹង ៤៧ម៉ែត្រ កម្ពស់ ៣៥ម៉ែត្រ និងរៀបចំជា ៤ជាន់កន្លះ ដោយប្រើដំបូលរាបស្មើ បានសាងសង់ឡើងជាប្រភេទសំណង់បេតុងខ្សែកាប និងបេតុងអារម៉េ ដែលផ្តល់ភាពរឹងមាំ និងទំនើប ព្រមទាំងបង្ហាញពីស្ថាបត្យកម្ម និងរចនាបថខ្មែរសហសម័យ។
សំណង់អគារថ្មីនេះ បានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតបទៅនឹងការអនុវត្តអាទិភាពចម្បងទាំង២ របស់ព្រឹទ្ធសភានីតិកាលទី៥ គឺ «ការលើកកម្ពស់ការទូតសភា» និង «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន»។
រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
H.E. Minister HUOT Hak Attends the Royal Inauguration Ceremony of the Senate’s Solidarity Palace, Presided Over by His Majesty King NORODOM SIHAMONI
H.E. HUOT Hak, Minister of Tourism, attended the Royal Inauguration Ceremony of the Senate’s “Solidarity Palace,” held under the most exalted Royal Presidency of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of the Kingdom of Cambodia, at the Chamkar Mon State Palace in Phnom Penh.
The “Solidarity Palace” measures 79 metres in length, 47 metres in width and 35 metres in height. The building comprises four and a half storeys and features a flat roof. It was constructed using prestressed and reinforced concrete, ensuring structural strength and modernity, while reflecting contemporary Khmer architecture and design.
The new building was constructed under the esteemed initiative of Samdech Akka Moha Sena Padei Techo Hun Sen, President of the Senate, to respond to the strengthening of the Senate’s role and growing workload, while enhancing the institution’s efficiency, quality and sustainability.
The Solidarity Palace also supports the implementation of the two key priorities of the Senate’s Fifth Legislature: “promoting parliamentary diplomacy” and “strengthening closer engagement with the electorate, who represent the people at the grassroots level.”
Phnom Penh, August 21, 2026
#Cambodia
#CambodiaKingdomOfWonder
#greenseasoncambodia
#ministryoftourismcambodia
#huothak