旅游部长视察德崇国际机场 强调提升国际接待服务

旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
旅游部长视察德崇国际机场 强调提升国际接待服务
1/10
分类旅游
事件时间2026-08-21
地点德崇国际机场
来源柬埔寨旅游部
发布时间2026/08/23 11:32

详情描述

2026年8月21日,柬埔寨旅游部部长胡哈(Hout Hak)与英国驻柬埔寨大使多米尼克·威廉姆斯(Dominic Williams)共同前往德崇国际机场(KTI)进行视察。此次访问旨在深入了解机场的接待服务水平,并与机场相关职能部门及私营部门代表进行交流。 在视察过程中,胡哈部长与威廉姆斯大使重点考察了机场的接待流程、移民检查环节以及智能通关闸机(Smart Gate)的运行情况,并对机场的现代化设施、国际化标准及接待能力表示认可。 胡哈部长表示,德崇国际机场作为柬埔寨重要的基础设施,在提升国际航线连接、展示柬埔寨旅游潜力及增强旅游业竞争力方面发挥着关键作用。该机场致力于向全球旅客传递柬埔寨作为安全、具吸引力且热情好客的旅游目的地形象。此外,考察团队还通过拍摄影像资料,向国际社会宣传该机场的建设成果及柬埔寨在旅游与航空领域的潜力。 德崇国际机场为4F级国际机场,于2025年7月在洪玛奈总理的主持下正式启用。该机场的建设旨在扩大旅客接待能力,加强柬埔寨与全球的航空联系,从而推动国家旅游业及经济发展。
📋 简要摘要 ▸
旅游部长与英国驻柬大使共同视察德崇国际机场,旨在评估机场服务质量及接待能力,提升柬埔寨旅游竞争力。
📋 完整原文 ▸
[English Below] អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាច្រកទ្វារដ៏សំខាន់ជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា​ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងបទពិសោធទេសចរណ៍មិនអាចបំភ្លេចរបស់កម្ពុជាទៅកាន់ប្រជាជនពិភពលោក ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការីពីស្ថានទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពីបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មនានាជូនដល់ភ្ញៀវ និងអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជាជួបសំណេះសំណាលជាមួយមន្រ្តីមានសមត្ថកិច្ចប្រចាំការ និងវិស័យឯកជន ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីលំហូរបដិសណ្ឋារកិច្ច អន្តោប្រវេសន៍ និងការប្រើប្រាស់ច្រកទ្វារឆ្លាត (Smart Gate) ដ៏ទំនើប ព្រមទាំងសេវាកម្មនានាដែលផ្តល់ជូននៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមទាំងពីររូប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ទំនើប ស្តង់ដារអន្តរជាតិ និងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីជុំវិញពិភពលោក។​ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក្រុមការងារ ក៏បានថតរូបភាព និងវីដេអូដើម្បីផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីរបស់កម្ពុជា និងសក្តានុពលនៃវិស័យទេសចរណ៍ និងអាកាសចរណ៍ទៅកាន់ពិភពលោក។ ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលពិតជារួមចំណែកពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប លើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ គួរបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត៤F របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាងសង់ឡើង ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។​ រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦