布拉索昆回应泰方边境争议 强调泰军非法占领需撤离

分类政治
地点金边
来源柬埔寨通讯社
发布时间2026/04/30 13:19
详情描述
据柬埔寨通讯社(AKP)报道,柬埔寨副总理兼外交与国际合作部部长布拉索昆于2026年4月30日在金边会见了泰国副总理兼外交部长西哈萨·蓬集格。
针对泰国媒体关于边境局势及外交言论的提问,布拉索昆表示,柬方一直致力于通过和平方式解决边境问题,并为维护停火协议保持了极大克制。然而,自2025年12月27日双方达成停火协议以来,泰军仍持续非法占领柬埔寨部分领土。
布拉索昆指出,泰军在部分村庄区域设置集装箱等障碍物,阻碍当地民众返回家园,此举违反了双方在2025年12月27日举行的第三次边境联合委员会(GBC)特别会议上达成的联合声明。
布拉索昆强调,柬埔寨政府及相关部门已通过外交照会、声明及在国际场合发言等方式,就泰方的非法占领行为多次提出抗议。他明确表示,若泰军停止非法占领行为,柬方将停止对此问题的公开抗议。
📋 简要摘要 ▸
柬埔寨副总理兼外交部长布拉索昆在会见泰国副总理兼外交部长西哈萨·蓬集格时表示,柬方一直致力于和平解决边境问题,但泰军自2025年12月停火后仍非法占领柬方领土,阻碍民众返家。布拉索昆强调,若泰军停止非法行为,柬方将停止对此问题的公开抗议。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើចង់ឱ្យកម្ពុជាឈប់លើកអំពីបញ្ហារំលោភបំពានរបស់ថៃ នោះមិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--
“ខ្ញុំបានជម្រាបឯកឧត្តម Sihasak Phuangketkeow ដោយត្រង់ថា កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិរបស់កម្ពុជា បូរណភាពទឹកដីរបស់កម្ពុជា និងដី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់កម្ពុជា។ បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះ មិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ”។
នេះជាការលើកឡើង របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីជំនួបជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ឆ្លើយតបទៅនឹងសំណួរ របស់អ្នកកាសែតថៃ The Nation ដែលបានលើកឡើងថា៖ បទឈប់បាញ់ គួរដើរទៅទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ដែលមិនជួយបង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ។ តើឯកឧត្តមបានឆ្លើយយ៉ាងណាចំពោះបញ្ហានេះ?
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមផងដែរថា៖ "បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូរកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន មិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ដែលប្រការនេះជាអ្វីដែលយើងបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥"។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិដែលយើងបានទៅចូលរួម។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមផងដែរថា៖ “ខ្ញុំបានជម្រាបឯកឧត្តម Sihasak ដោយត្រង់ថា កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា”។
សូមរម្លឹកថា កម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥ ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ ប៉ុន្តែភាគីថៃ បាននិងកំពុងរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានា នៅគ្រប់វេទិកាអន្តរជាតិ ដែលកម្ពុជា បានចូលរួម។
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia