洪玛奈总理祝贺宰牲节 1210名柬籍穆斯林赴沙特朝觐










分类政治
事件时间2026-05-27
地点柬埔寨
来源洪玛奈首相
发布时间2026/05/27 06:33
详情描述
2026年5月27日,柬埔寨王国政府总理洪玛奈及夫人向国内外柬籍穆斯林致以宰牲节(Eid al-Adha)祝福,祝愿广大穆斯林群体节日快乐、幸福安康。
洪玛奈在贺词中提到,今年共有1210名柬埔寨穆斯林前往沙特阿拉伯参加朝觐活动。朝觐是伊斯兰教的五大功课之一,是具备条件的穆斯林应尽的宗教义务。
洪玛奈对柬籍穆斯林群体在维护国家和平、促进宗教与民族和谐方面所作的贡献表示感谢。他指出,在宰牲节期间,穆斯林通过宰杀牲畜并向贫困者及社区成员捐赠肉食,体现了慈善、分享与团结的精神,确保了社区民众在节日期间能够获得充足的食物。
洪玛奈最后再次向身处沙特阿拉伯参加朝觐的柬籍穆斯林,以及在国内外庆祝节日的全体柬籍穆斯林表达了节日的问候与祝福。
📋 简要摘要 ▸
洪玛奈总理及夫人向国内外穆斯林致以宰牲节祝福,赞扬穆斯林群体在维护国家和平与宗教和谐中的贡献,并关注赴沙特朝觐的1210名柬籍穆斯林。
📋 完整原文 ▸
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោកផងដែរ ដោយរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី នាថ្ងៃពុធ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
ខ្ញុំ និងភរិយា សូមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ១២១០នាក់ ដែលបានទៅចូលរួមធ្វើធម្មយាត្រាហាជី ជាកាតព្វកិច្ចសម្រាប់ជនម៉ូស្លីមដែលមានលទ្ធភាព និងជាសសរស្តម្ភទី៥ ក្នុងសាសនាឥស្លាម ដោយប្រារព្ធឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងបងប្អូនម៉ូស្លីមមកពីគ្រប់ជាតិសាសន៍ជុំវិញសកលលោក។
ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយសុខដុមនីយកម្មសាសនា និងជាតិសាសន៍ ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមពីលើកាតព្វកិច្ចធ្វើធម្មយាត្រាហាជី សម្រាប់ថ្ងៃរ៉យ៉ាហាជីនេះ បងប្អូនម៉ូស្លីមក៏បានលះបង់ទ្រព្យធនក្នុងការសំឡេះសត្វពាហនៈធ្វើ**គួរហ្ពាន** ចំពោះអល់ឡោះ ហើយបរិច្ចាគសាច់ដល់អ្នកដែលមានជីវភាពខ្វះខាត និងសាសនិកឥស្លាមទូទៅបានបរិភោគ ដែលបានបង្ហាញពីការគិតគូរ ទឹកចិត្តសប្បុរស និងការចែករំលែក ដើម្បីប្រាកដថាគ្រប់គ្នាសុទ្ធតែមានម្ហូបអាហារគ្រប់គ្រាន់នៅក្នុងថ្ងៃបុណ្យដ៏ឧត្តុង្គឧត្តមនេះ ហើយក៏ជាផ្នែកមួយនៃស្មារតីសាមគ្គីភាពដ៏ល្អប្រសើរផងដែរ។
ជាថ្មីម្តងទៀត ខ្ញុំ និងភរិយា សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់ ស្លើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉ាយ៉ាហាជី ទាំងបងប្អូនដែលកំពុងបំពេញកាតព្វកិច្ចធម្មយាត្រាហាជី នៅប្រទេសអារ៉ាប៊ីសាអូឌីត និងបងប្អូនម៉ូស្លីមដែលកំពុងរីករាយសាទរ ជួបជុំញាតិមិត្តបងប្អូននៅតាមសហគមន៍៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia