柬埔寨卫生部长访问法国巴斯德研究所

分类卫生外交
事件时间2026年4月8日
地点法国巴黎
来源柬埔寨卫生部
发布时间2026/04/09 12:31

详情描述

柬埔寨卫生部长率团访问法国巴斯德研究所,双方就传染病防控、人才培养及实验室现代化建设等领域深化合作达成共识。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានប៉ាស្ទ័រ ក្រុងប៉ារីស (Institut Pasteur, Paris) សាធារណរដ្ឋបារាំង។ គណ:ប្រតិភូបានទទួលការស្វាគមន៍​ ដោយលោក​ អុីវ សាំងហ្សួរ (M. Yves Saint-Geours​) ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីសាស្ត្រាចារ្យ យ៉ាសមីន បែលកេដ (Pr Yasmine BELKAID) អគ្គនាយិការ និង លោកស្រី អូដែត តូម៉េសគុយអាត់តូ (Mme Odette Tomescu-Hatto) ទទួលទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស​ រួមទាំងសហការី និងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងអំណរគុណដល់លោកប្រធានក្រុមប្រឹក្សាភិបាល​ និងថ្នាក់ដឹកនាំវិទ្យាស្ថានប៉ាស្ទ័រដែលបានរៀបចំការទទួលស្វាគមន៍គណ:ប្រតិភូសុខាភិបាលយ៉ាងកក់ក្តៅ និងប្រកបដោយភាតរភាពយ៉ាងជ្រាលជ្រៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណវិទ្យាស្ថានប៉ាស្ទ័រប៉ារីសដែលបានខិតខំនិងកំពង់បន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា​ តា​មរយ:វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ (Institut Pasteur du Cambodge) ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយសុខាភិបាលកម្ពុជាទប់ស្កាត់ បង្ការ ស្រាវជ្រាវរួមគ្នាលេីផ្នែកជាច្រេីន​ ពិសេសលើកផ្នែកជំងឺឆ្លង ផ្នែកបណ្តុះបណ្តាលធនធានមនុស្ស​ គម្រោងសិក្សាស្រាវជ្រាវ​ និងទំនើបកម្មមន្ទីរពិសោធន៍កម្រិតស្តង់ដារសាកល។ ជាការឆ្លេីយតប​ លោកប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានប៉ាស្ទ័រទីក្រុងប៉ារីស​ បានសម្តែងនូវការកោតសរសេីរ​ និងថ្លែងអំណរគុណឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សហភាតរសុខាភិបាល​ ដែលតែងតែសហការគាំទ្រវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលេីការងារនានាពិសេសការងារសិក្សាស្រាវជ្រាវ​ បណ្តុះបណ្តាល និងប្តេជ្ញាសហការគាំទ្រលេីកម្មវិធីសុខភាពតែមួយ (One Health) ដែលកម្ពុជាបាន និងកំពុងដើរតួជាប្រទេសគំរូ។ ទីក្រុងប៉ារីស​ នៃសាធារណរដ្ឋបារាំង រសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter](https://x.com/MohCambodia)) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)