劳工部推行外籍劳工自动化管理 提升企业办证效率

分类政策
事件时间2026-05-07
地点金边
来源柬埔寨国家电视台
发布时间2026/05/08 10:15
详情描述
2026年5月7日,柬埔寨投资论坛在金边香格里拉酒店举行,主题为“超越投资:通过主动护理和战略伙伴关系加强韧性”。柬埔寨副总理兼柬埔寨发展理事会第一副主席孙占托出席,约500名政府官员、商会代表及企业界人士参会。
柬埔寨劳工与职业培训部部长兴索在论坛上表示,为提升外籍劳工管理服务的效率与透明度,劳工部自2016年起已启用外籍劳工自动化管理系统。该系统支持企业、工厂及相关机构在线申请劳工证及办理外籍劳工相关业务,简化了行政审批流程。
针对外籍劳工配额申请,劳工部明确了相关程序。企业需按照规定,在每年9月至11月期间提前申报年度用工配额,以确保合规使用外籍劳动力。
📋 简要摘要 ▸
劳工部在柬埔寨投资论坛上强调,通过外籍劳工自动化管理系统,企业可在线申请劳工证及配额。该系统自2016年运行以来,显著提升了行政效率与透明度,企业需按规定在每年9月至11月期间申报年度用工配额。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ក្រសួងការងារបង្ហាញពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ Shangri-La នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ក្រុមហ៊ុន និងវិស័យឯកជនប្រមាណ ៥០០នាក់។
នៅក្នុងកិច្ចពិភាក្សាស្តីពីការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច និងបណ្ណការងារ ដែលផ្តោតលើការអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេស ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេសតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ២០១៦មក។ ប្រព័ន្ធនេះផ្តល់ភាពងាយស្រួលដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលប្រើប្រាស់កម្មករនិយោជិតបរទេស ជាពិសេសការស្នើសុំសេវាគឺធ្វើឡើងតាម«ប្រព័ន្ធអនឡាញ» ដែលបង្កភាពងាយស្រួលដល់ពួកគាត់ និងរួមចំណែកក្នុងការគ្រប់គ្រងការប្រើប្រាស់ហត្ថពលកម្មបរទេសនៅកម្ពុជាផងដែរ។
ទន្ទឹមនេះ ដើម្បីផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនប្រើប្រាស់ហត្ថពលកម្មបរទេស ក្រសួងមាននីតិវិធីច្បាស់លាស់ក្នុងការធានាការដាក់ពាក្យស្នើសុំ(កូតា)ដោយភាពបត់បែន ដែលត្រូវធ្វើឡើងជាមុន ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា។ ឯកឧត