波罗勉省警方鸣枪驱散阻挠执法的民众
分类社会新闻
事件时间2026年4月4日
地点波罗勉省
来源今夜
发布时间2026/04/05 08:46
详情描述
针对此前偷车案的后续,警方在执行公务时因遭到民众围堵阻挠,被迫鸣枪示警以驱散人群。
📋 完整原文 ▸
🔴(បន្ត) **ករណីផ្ទុះការភ្ញាក់ផ្អេីលប្រជាពលរដ្ឋឃាត់រថយន្តសារ៉ែនមួយគ្រឿង❗️
**
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៖ “នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទម្រាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស ។”
កម្លាំងនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកពាមរក៍ រហូតតាមចាប់បានជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែអ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ គឺប្រជាពលរដ្ឋជាច្រើននាក់ បានឡោមព័ទ្ធ និងយករនាំងដែកមកព័ទ្ធរថយន្តរបស់កម្លាំងនគរបាល ដែលត្រៀមដឹកជនល្មើសចេញ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៤:៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
Source : សារព័ត៌មានហង្សតូច
✦ . ⁺ . ✦ . ⁺ . ✦ . ⁺ . ✦ . ⁺ . ✦ .
👉🏻នាំមកជូនដោយ: “រាជសីហ៍” ហាងនៃពិភពសម្ភារៈវាយសីដ៏សម្បូរបែប រួមមានយីហោ YONEX, VICTOR & LINING❗🏸🎾
👉🏻Telegram : https://t.me/reachseibadminton