CIA First国际学校表彰优秀毕业生及创新学生

CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
CIA First国际学校表彰优秀毕业生及创新学生
1/10
来源公众资料
发布时间2026/10/06 09:10

详情描述

CIA First国际学校于2026年10月5日举行颁奖仪式,表彰在2025-2026学年高中毕业考试中取得优异成绩的学生。学校董事会主席陈利博士及副主席兴森昂出席活动,为11名获得A等成绩的优秀毕业生颁发奖品及荣誉证书。 该校提供国际课程及柬埔寨教育部认可的通用知识课程。学校连续两个学年(2024-2025及2025-2026)保持高中毕业考试100%的通过率。学生代表孔索尼塔表示,科学的复习规划、针对性补足弱项以及持续的努力是取得A等成绩的关键。 除学术表彰外,学校还对参与2025年国际学生评估项目(PISA)的学生进行嘉奖。CIA First国际学校在全国186所参与学校中排名第一。此外,学校表彰了在2026年柬埔寨科技创新大赛中获得全国冠军的5名学生,他们共同开发了名为“Dexter”的手机应用程序,旨在辅助柬埔寨聋哑人士进行沟通。 关于该校奖学金申请事宜,请直接联系学校招生办公室进行咨询。
📋 简要摘要 ▸
CIA First国际学校为11名优秀毕业生及A等生颁奖,并表彰了开发残疾人辅助APP“Dexter”的5名学生。
📋 完整原文 ▸
ក្រុមប្រឹក្សាភិបាល ស៊ី អាយ អេ ហ្វឺសត៍ ផ្ដល់រង្វាន់អនុស្សាវរីយ៍ និងបណ្ណសរសើរដល់សិស្សជ័យលាភីប្រឡងមធ្យមសិក្សាទុតិយភូមិ និងសិស្សជ័យលាភីនិទ្ទេស A **ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី** ប្រធានក្រុមប្រឹក្សាភិបាល និង **លោក ហ៊ឹម សំអាតស្ព្រង់** អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានផ្ដល់រង្វាន់អនុស្សាវរីយ៍ និងបណ្ណសរសើរដល់សិស្សជ័យលាភីប្រឡងមធ្យមសិក្សាទុតិយភូមិ និងសិស្សជ័យលាភីនិទ្ទេស A ចំនួន ១១ រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ កន្លងទៅនេះ។ ពិធីផ្ដល់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។ តាមការលើកឡើងរបស់ **ឯកឧត្ដមឧកញ៉ាបណ្ឌិត ត្រាំង លី** ប្រធាន ក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត លើការពង្រឹងគុណភាពអប់រំរបស់ខ្លួន ក្នុងនោះសាលាបានបន្តអភិវឌ្ឍឥតឈប់ឈរ ដើម្បីផ្ដល់ការសិក្សាកម្មវិធី សិក្សាអន្តរជាតិ ដែលមានការទទួលស្គាល់ក្នុងកម្រិតពិភពលោក និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរដែលមានការ អនុញ្ញាត និងទទួលស្គាល់យ៉ាងពេញលេញដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផល សិស្ស ស៊ី អាយ អេ ហ្វឺសត៍ តែងតែនាំយកនូវភាពជោគជ័យ និងមោទនភាពជាដរាបជូនដល់សាលារៀន និងមាតាបិតារបស់ពួកគេ។ បើតាមឯកឧត្ដមឧកញ៉ាបណ្ឌិត ប្រធានក្រុមប្រឹក្សាភិបាល សិស្ស ស៊ី អាយ អេ ហ្វឺសត៍ បានរក្សាកំណត់ត្រាប្រឡងមិនធ្លាក់ (ជាប់ ១០០%) ២ ឆ្នាំសិក្សាជាប់គ្នាគឺឆ្នាំសិក្សា ២០២៤-២០២៥ និងឆ្នាំសិក្សា ២០២៥-២០២៦ នេះ។ នេះជាមោទនភាពយ៉ាងក្រៃលែងសម្រាប់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ព្រោះនេះជាការបំពេញការសន្យាជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក៏ដូចជាតបស្នងដល់ទំនុកចិត្តរបស់ពួកគាត់មកលើសាលាផងដែរ។ យុវសិស្ស គង់ សូនីតា តំណាងឱ្យសិស្សនិទ្ទេស A ទាំងអស់ ក្នុងឆ្នាំ២០២៦នេះ បានបង្ហាញនូវក្ដីរំភើបរីករាយ ដែលទទួលបាននិទ្ទេស A ពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ។ បើតាមយុវតីសូនីតា ការរៀបចំផែនការសិក្សាបានត្រឹមត្រូវ ការស្វែងយល់អំពីចំណុចខ្សោយរបស់ខ្លួន និងការខិតខំប្រឹងប្រែងរៀនសូត្រ គឺជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យប្អូនទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរនេះ។ សម្រាប់សូនីតា ស៊ី អាយ អេ ហ្វឺសត៍ ប្រៀបដូចជាផ្ទះទី២ ដ្បិតជាកន្លែងមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងផ្ដល់ការថែទាំ ក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីលោកគ្រូ អ្នកគ្រូ។ គួរបញ្ជាក់ថា ក្រៅអំពីការចែកជូនរង្វាន់អនុស្សាវរីយ៍ និងបណ្ណសរសើរសម្រាប់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា និងសិស្សនិទ្ទេស A កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងប្រគល់បណ្ណសរសើរដល់ប្អូនៗសិស្សានុសិស្ស ដែលបានចូលរួម ប្រកួតប្រជែងក្នុងកម្មវីធីវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិ PISA 2025 ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានទទួលស្គាល់ជាសាលារៀនអនុវត្តកម្មវិធី PISA ទទួលបានលទ្ធផលល្អប្រសើរ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគ្រឹះស្ថានសិក្សាចំនួន ១៨៦ គ្រឹះស្ថានទូទាំងប្រទេស។ បន្ថែមលើនេះ សាលាក៏បានអបអរសាទរដល់សិស្សដែលដណ្ដើមបានជើងឯកថ្នាក់ជាតិកម្មវិធីប្រកួត តិចណូវេសិនកម្ពុជា និងអនាគតទេព្យកោសល្យឌីជីថលឆ្នាំ២០២៦ ផងដែរ ដោយប្អូនៗសិស្សានុសិស្សចំនួន ៥ រូប បានអភិវឌ្ឍកម្មវិធីទូរសព្ទដៃមួយឈ្មោះថា Dexter ដែលជួយសម្រួលដល់ការទំនាក់ទំនងរបស់ជនពិការ គ ថ្លង់នៅប្រទេសកម្ពុជា។