柬埔寨移民总局遣返86名涉诈越南籍人员

柬埔寨移民总局遣返86名涉诈越南籍人员
柬埔寨移民总局遣返86名涉诈越南籍人员
柬埔寨移民总局遣返86名涉诈越南籍人员
柬埔寨移民总局遣返86名涉诈越南籍人员
柬埔寨移民总局遣返86名涉诈越南籍人员
1/5
文件类型政策
发布机构柬埔寨移民总局
生效日期2026-09-04
适用范围外籍非法务工人员
发布时间2026/09/06 10:17

政策详情

2026年9月4日,柬埔寨移民总局在内政部的指导下,依法将86名越南籍人员遣返回国。此次遣返行动由移民总局调查与执法部门执行,遣返地点位于特本克蒙省特拉邦普隆国际口岸。 被遣返的86名人员中包含28名女性。经柬埔寨执法部门调查,上述人员涉及多项违法犯罪活动,包括非法入境、非法居留、非法务工、持有及使用非法毒品、无护照件,以及参与有组织的电信网络诈骗。 此次行动旨在贯彻柬埔寨政府关于打击非法网络犯罪的严厉立场。柬埔寨官方重申,严禁任何外籍人员利用柬埔寨领土从事电信诈骗或其他危害地区及全球安全的犯罪活动。相关部门将持续加大执法力度,对非法外籍人员进行排查、打击并予以遣返,以维护国家安全与社会秩序。
📋 简要摘要 ▸
柬埔寨移民总局在内政部指导下,将86名涉嫌网络诈骗的越南籍人员遣返回国,持续打击非法网络犯罪。
📋 完整原文 ▸
ជនជាតិវៀតណាម ៨៦នាក់ ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា ​នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិវៀតណាម សរុបចំនួន ៨៦នាក់ (ស្រី២៨នាក់) ចេញពីប្រទេសកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង (ខេត្តត្បូងឃ្ញុំ)។ ​ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការ លួចឆ្លងដែនខុសច្បាប់ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងព្រះរាជាណាចក្រកម្ពុជា។ ​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ​ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបាននិងកំពុងខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕