柬埔寨文化艺术部抗议泰方单方面登记边境古迹

分类外交
地点柬泰边境
来源CN123
发布时间2026/05/13 12:14
详情描述
柬埔寨文化艺术部近日发表声明,针对泰国艺术厅将塔莫寺、塔克拜寺、克纳寺及其他位于柬泰边境的古迹列入泰国国家遗产名录一事,表示强烈抗议并予以坚决拒绝。
柬方在声明中指出,上述古迹位于柬埔寨主权领土范围内,泰方的单方面登记行为缺乏法律依据,属于非法且无效的举动。柬方强调,此类登记无法作为主权主张的证据,也不能作为划定边界的依据。
柬埔寨文化艺术部认为,泰方的行为是对柬埔寨主权和领土完整的侵犯,破坏了双方通过和平方式解决问题的共识。柬方重申,有关领土主权及边界划分的问题,必须严格遵循国际法,包括1907年《法暹条约》及相关法律文件,并通过双方已建立的双边机制进行处理,特别是2000年签署的谅解备忘录(MoU 2000)、2003年职权范围(TOR 2003)以及柬泰联合边界委员会(JBC)的相关职能。
柬埔寨文化艺术部要求泰国政府立即撤销上述登记,并停止一切单方面行动。柬方表示,将继续致力于通过和平机制解决遗留问题,并呼吁泰方尊重双边关系及国际法准则。
📋 简要摘要 ▸
柬埔寨文化艺术部发表声明,强烈抗议并拒绝泰国将塔莫、塔克拜等边境古迹列入其国家遗产名录。柬方强调此举违反国际法及双边协议,要求泰方立即撤销登记,并重申通过和平机制解决领土主权问题的立场。
📋 完整原文 ▸
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងក្លា និងបដិសេធយ៉ាងដាច់ខាតចំពោះការសម្រេចរបស់នាយកដ្ឋានវិចិត្រសិល្បៈនៃព្រះរាជាណាចក្រថៃ ក្នុងការចុះបញ្ជីបណ្ដុំប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណស្ថានទាំងឡាយតាមបណ្ដោយព្រំដែនស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងបញ្ជីជាតិបុរាណស្ថានរបស់ប្រទេសថៃ។
សកម្មភាពនេះ គឺខុសច្បាប់ ទុកជាមោឃៈ និងគ្មានអានុភាពផ្លូវច្បាប់ឡើយ។ ការចុះបញ្ជីបែបនេះ គ្មានមូលដ្ឋានស្របច្បាប់នោះទេ ហើយមិនអាចប្រើប្រាស់ជាភស្តុតាងសម្រាប់អះអាងអធិបតេយ្យភាពទឹកដី ឬជាឧបករណ៍សម្រាប់ការកំណត់ព្រំដែនបានឡើយ។ បញ្ហាអធិបតេយ្យភាព និងការកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវដោះស្រាយដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងលិខិតូបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមរយៈយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ (MoU 2000), ផែនការមេឆ្នាំ២០០៣ (TOR 2003) និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC)។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកការចុះបញ្ជីនេះថាជាការប៉ុនប៉ងខុសច្បាប់ ក្នុងការបង្កើតទម្រង់ផ្លូវច្បាប់ក្លែងក្លាយលើទីតាំងបេតិកភណ្ឌដែលស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើនេះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយបំផ្លាញស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ លុបចោលជាបន្ទាន់នូវការចុះបញ្ជីខុសច្បាប់នេះ និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីដែលកំពុងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាដែលនៅសេសសល់ ដោយគោរពពេញលេញតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលបានបង្កើតឡើង។