柬埔寨国防部组织外交使团参观地雷清理中心

柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
柬埔寨国防部组织外交使团参观地雷清理中心
1/10
分类政府
事件时间2026-08-31 08:50
地点金边
来源柬埔寨国防部
发布时间2026/08/31 15:11

详情描述

2026年8月31日上午8时50分,柬埔寨国防部协调小组在金边柬埔寨地雷清理中心(CMAC)总部,组织东盟观察员及各国驻柬武官参观并听取专题汇报。 此次活动由柬埔寨地雷清理中心总干事兴拉达那主持,向与会人员介绍2025年战争期间泰国军事行动在柬埔寨领土遗留的战争残留物现状。出席人员包括由菲律宾籍海军准将Glenn Z. Dizon率领的37名东盟观察员,以及来自友好国家和东盟成员国的16名驻柬武官。 汇报内容涵盖了战争残留物及未爆炸弹药(UXO)的调查、评估及受影响区域界定。据介绍,受战争影响的村庄共计349个,超过64万名居民被紧急疏散。目前,柬埔寨地雷清理中心已完成335个村庄的调查工作,划定受影响区域共计5409个地块,总面积超过38.68万公顷。其中,受集束炸弹威胁的土地面积超过29.5万公顷,中心已收集并确认超过1.6万项相关证据。 此次汇报旨在向东盟观察员及各国武官提供技术信息,说明战争残留物对当地居民生命安全及生产生活造成的持续威胁,并指出目前仍有部分平民无法返回家园。相关数据将作为观察员开展核查与报告工作的参考依据。 柬埔寨国防部表示,将继续支持东盟观察员履行职责,通过实地考察核实停火协议的执行情况,以提升透明度与互信。
📋 简要摘要 ▸
柬埔寨国防部组织东盟观察员及各国驻柬武官参观柬埔寨地雷清理中心,听取排雷工作进展汇报。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh: MACPP) ចូលរួមស្តាប់បទបង្ហាញរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ស្តីពី «បច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ដែលបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ានចំនួន ៣៧រូប ដឹកនាំដោយ លោកឧត្តមនាវីត្រី Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) មកពីសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន ១៦រូប មកពីបណ្តាប្រទេសជាមិត្ត និងប្រទេសសមាជិកអាស៊ាន។ បទបង្ហាញដ៏មានសារៈសំខាន់នេះ មានគោលបំណងផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងក្រុមអនុព័ន្ធយោធាបរទេស នូវបច្ចុប្បន្នភាពព័ត៌មាន និងព័ត៌មានបច្ចេកទេសស្តីពីការស្រាវជ្រាវ វាយតម្លៃ និងកំណត់តំបន់រងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម និងដើម្បីបង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីស្ថានភាព និងវិសាលភាពនៃផលប៉ះពាល់ ដោយសារសង្គ្រាមថៃឈ្លានពានមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥ ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដែលនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត សុវត្ថិភាព ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដែលមកទល់ពេលនេះនៅមានប្រជាពលរដ្ឋស៊ីវិលកម្ពុជាមួយចំនួនទៀតនៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់គាត់វិញបាននៅឡើយ ព្រមទាំងជាមូលដ្ឋានព័ត៌មានគាំទ្រដល់ការអនុវត្តភារកិច្ចសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងផ្អែកលើព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។ ជាមួយគ្នានេះផងដែរ តាមរយៈការធ្វើបទបង្ហាញបានឱ្យដឹងថា មានភូមិចំនួន ៣៤៩ ដែលបានរងផលប៉ះពាល់ និងមានប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពភ្លាមៗ។ ក្នុងនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ចប់ការស្រាវជ្រាវព័ត៌មានបានចំនួន ៣៣៥ភូមិ និងការកំណត់តំបន់រងផលប៉ះពាល់សរុបជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម ព្រមទាំងប្រមូល និងកំណត់សក្ខីកម្មជាក់ស្តែងបានជាង ១៦.០០០សក្ខីកម្ម។ សូមគូសបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យផ្ទាល់នៅទីតាំងជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ______ 🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/) 🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence) 🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055) 🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh) 🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm) 🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)